ព្រឹតិ្តការណ៍ថ្មីៗ

ខែភ្ជុំជុំញាតិប្រុសស្រី គាត់បែរជាជួបទុក្ខ កូនប្រុសបែកថ្នាំ ចង(ក)ស្លាប់!

8 ខែ មុន 59 តូ សុផល

តាកែ៖ រដូវបុណ្យភ្ជុំ មនុស្សម្នា គេនាំគ្នាទៅស្រុកកំណើត ជួបជុំគ្រួសារ យ៉ាងសប្បាយរីករាយ ចំណែកឯយុវជនម្នាក់នេះ វ័យមិនទាន់ទាំងដល់២០ឆ្នាំផង

បែរជាមកធ្វើរឿងបែបនេះ អោយឪពុក ម្តាយ បងប្អូន កើតទុក្ខ នៅរដូវខែបុណ្យទានទៅវិញ។ ដោយសារតែមានភាពស្មុគស្មាញក្នុងខ្លួន ហើយគ្រឿងញៀនធ្វើទុកផងនោះ យុវជនម្នាក់ បានសម្រេចចិត្តយកខ្សែភ្លើង មកចង (ក) សម្លាប់ខ្លួន បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង ដោយពុំមាននាក់ណាដឹង ហើយនឹងជួយទាន់នោះទេ។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង១០នឹង១៥នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។
បើតាមប្រភពពីម្តាយជនរងគ្រោះបានឲ្យដឹងថា៖ជនរងគ្រោះមានឈ្មោះគង់ អ៊ីហាង (ហៅអ៊ីត) ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅជាមួយឪពុកម្តាយ នៅភូមិឃុំកើតហេតុខាងលើ ។

ស្រ្តីជាម្តាយបានឲ្យដឹងទៀតថា៖នៅមុនពេលកើតហេតុ កូនរបស់គាត់ បានត្អូញត្អែប្រាប់គាត់ថាមិនស្រួលក្នុងខ្លួន ពិបាកខ្លាំងណាស់ ថ្ងៃណាមួយគេនឹងចង(ក)សម្លាប់ខ្លួនហើយ បើពិបាកម្លឹងៗលុះនៅព្រឹកកើតហេតុ កូនរបស់គាត់ (បែកថ្នាំ) បានរករឿងវាយនៅក្នុងផ្ទះ ដោយដៃកាន់កាំបិតខ្វែវ មិនអោយនាក់ណាចូលក្នុងផ្ទះទេ គេថាបើអ្នកណាហ៊ានចូលគេកាប់ចោលទាំងអស់។

គាត់បានបន្តទៀតថា ដោយឃើញកូន គម្រាមដូច្ឆេះ គាត់មិនហ៊ាននៅក្បែរ មើលទេ មួយសន្ទុះក្រោយមកគាត់បានលឺសូរសំលែងគ្រាំងនៅក្នុងផ្ទះ រួចបាត់ឈឹង ដោយនឹកស្មានថាវាវាយរបស់ក្នុងផ្ទះ ដោយមិននឹកស្មានថាវាចង (ក) សម្លាប់ខ្លួននោះទេ លុះពេលស្ងាត់មាត់តិច គាត់បានទៅបើកទ្វាមើល ស្រាប់តែឃើញចង(ក)នឹងខ្សែរភ្លើង ជាប់នឹងដំបូលផ្ទះ រួចក៍បានរត់ទៅហៅអោយនាក់ជិតខាងមកជួយ តែមិនអាចជួយបាន។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកទ្រាំង បានចុះមកធ្វើកោសល្យវិច្ច័យ ដោយមានការចូលរួមពីសំណាក់លោកមេឃុំ មេប៉ុស្តិ៍ រួមនឹងគ្រូពេទ្យ បានពិនិត្យសាកសព ដោយនៅលើខ្លួនសពសមត្ថកិច្ចបានរកឃើញស្នាមជាំនៅត្រង់(ក) ក្រៅពីនោះពុំមានស្លាកស្នាមអ្វីទេ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានចងក ធ្វើអត្តឃាតខ្លួនឯងប្រាកដមែន។ បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់សមត្ថកិច្ចបានប្រគល់សព ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

នេះហើយ ឥទ្ធពលនៃគ្រឿងញៀន វាបំផ្លាញ់អនាគតខ្លួនឯង រួមនឹងក្រុមសារ ព្រមទាំងប្រទេសជាតិផងដែរ សូមជៀសអោយឆ្ងាយពីគ្រឿងញៀន ប្អូនៗនឹងយុវជនទាំងអស់គ្នា៕ ដោយ៖ បងខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ