ព្រឹតិ្តការណ៍ថ្មីៗ

មន្ត្រីសាលាខេត្តព្រះសីហនុ​ បានទទួលប្រាក់ឧបត្ថម្ភលេីកទឹកចិត្ត​ នាឱកាសបុណ្យភ្ជុំបិណ្ទនេះ​

1 ខែ មុន 55 តូ សុផល

ខេត្តព្រះសីហនុ​ ៖ នារសៀលថ្ងៃទី​ ២៦.៩.២០១៩​ រដ្ឋបាលសាលាខេត្តព្រះសីហនុ​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ជាម​ ហ៊ីម​ ប្រធានក្រុមប្រឹក្សាខេត្ត​ និង​ ឯកឧត្តម​ គួច​ ចំរេីន​ អភិបាលខេត្តព្រះសីហនុ​

ថវិកាចំនួន​ ២៨៧លានរៀល​ ត្រូវបានឧបត្ថម្ភដល់មន្ត្រីរាជការ​ និងមន្ត្រីជាប់កិច្ចសន្យា​ រួមទាំងអតីតមន្រ្តីរាជការសាលាខេត្ត​ ដែលបានចូលនិវត្តន៏​ ចំនួន​ ២៨៧នាក់​ ​ក្នុងម្នាក់ទទួលបានថវិកា​ ១លានរៀល​ស្មេីៗគ្នា​ ។

ជាមួយនឹងការប្រគល់ថវិកាដល់មន្រ្តីរាជការទាំងអស់​ ឯ.ឧ​ គួច​ ចំរេីន​ អភិបាលខេត្ត​ បានផ្តល់អនុសាសន៏​ និងជូនពរដល់មន្រ្តីរាជការនៃសាលាខេត្តទាំងអស់​ សូមធ្វេីដំណេីរទៅកាន់ស្រុកកំណេីត​ ដេីម្បីជួបជុំក្រុមគ្រួសារ​ ប្រកបដោយសុខដុមរម្យនា​ ជាមួយនឹងការបេីកបរដោយប្រុងប្រយត័្ន​ នាឱកាសបុណ្យភ្ជុំបិណ្យនេះ​ ។ ហេីយត្រលប់មកកាន់កន្លែងធ្វេីការវិញដេីម្បីបំរេីសេវាសាធារណៈជូនប្រជាលរដ្ឋ​ ប្រកបដោយសុខសុវត្ថិភាព​ ទាំងអស់គ្នា​ ។

ឯកឧត្តម​ អភិបាលខេត្ត​ ក៏បានគោរពថ្លែងអំណរគុណ​ ជូនពរដល់មន្រ្តីចូលនិវត្តទាំងអស់​ ដែលបានបន្សល់ទុកនូវស្នាដៃ​ គំរូល្អៗ​ ដល់មន្រ្តីរាជការជំនាន់ក្រោយ​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ