ព្រឹតិ្តការណ៍ថ្មីៗ

លោក​ សុខ​ ពេញវុធ អមដំណេីរ​ ឯកឧត្តម​ ឃួ​ង​ ស្រេង ជួបសំណេះសំណាលសួរសុខទុក្ខ គ្រួសារទ័ព….!

8 ខែ មុន 30 តូ សុផល

ភ្នំពេរញ៖ នារសៀលនៅថ្ងៃព្រហស្បតិ័ ១៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី២៦​ ខែកញ្ញាឆ្នាំ២០១៩​ លោក​ សុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​

និងលោកស្រី​ បា​នដឹកនាំមន្ត្រីរាជការក្រោមឱវាទ​ អមដំណេីរ​ ឯកឧត្តម​ ឃួ​ង​ ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ​ និងលោកជំទាវ ចូលរួមអបអរសាទរពិធីសម្ភោធអគារសាលប្រជុំកងពលតូចអន្តរាគមន៍លេខ៩​ និង​ ពិធីសំណេះសំណាលសួរសុខទុក្ខនាយទាហាន​ បញ្ជាការដ្ឋានកងពលធំអន្តាគមន៍លេខ​ ៣​ កងពលតូចអន្តរាគមន៍លេខ​ ៩​ និងវរនគរបាលការពារព្រំដែនលេខ​ ៧៩៣​ ដែលក្នុងនោះក៏មានការនាំយកនូវអំណោយជាសម្ភារ​ គ្រឿងឧបភោគបរិភោគ​ និងថវិកាមួយចំនួន​ សម្រាប់ឧបត្ថម្ភដល់អង្គភាព​ និងកងទ័ព​ ក្នុងការចុះសាកសួរសុខទុក្ខនាយទាហាន​ នាយនគរបាល​ និងកងទ័ព​ឈរជេីងការពារទឹកដី​ទាំងអស់​ ស្ថិតក្នុងឃុំជាំក្សាន្ត​ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ​ នេះ​ ​ ។

បន្ថែមយោបល់របស់អ្នក

យោបល់