ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម គឹង វណ្ណៈ អញ្ជើញចូលរួមសូត្រមន្តឆ្លងវេនកាន់បិណ្ឌទី១៣ វត្តនិមិត្តសុធីរាម ហៅ(វត្តកូនដំរី)

8 ខែ មុន 60 តូ សុផល

ខេត្តបន្ទាយមានជ័យ៖ រសៀលថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ

រួមជាមួយលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងពុទ្ធបរិស័ទ ជាច្រើនកុះករ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១៣ ដែលស្ថិតនៅវត្តនិមិត្តសុធីរាម ហៅ(វត្តកូនដំរី) ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងពិធីនោះផងដែរឯកឧត្តមអភិបាលរងខេត្ត ក៏បានបូជាទៀនធូបផា្កភ្ញីចំពោះ ព្រះរតនត្រៃ សមាទានសិល ធ្វើកិច្ចនមស្សការបង្សុកុលព្រមទាំងបាននាំយកនូវបច្ច័យទេយ្យទានគ្រឿងឧបភោគបរិភោគ ជាច្រើនមុខទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃជូនទៅដល់វិញ្ញានក្ខ័ន្ធបុព្វការីជនមានមាតាបិតាជីដូនជីតាញាតិការទាំង៧សណ្ដាន ក៏ដូចជាឧទ្ទិសដល់ ដួងវិញានក្ខ័ន្ធរបស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុ រំដោះជាតិនិងប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេសជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយសូមឲ្យដួងវិញាណក្ខ័ន្ធអ្នកទាំងអស់ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ