ព្រឹតិ្តការណ៍ថ្មីៗ

គណ:ប្រតិភូរដ្ឋបាលខណ្ឌសែនសុខ និងខណ្ឌដង្កោ រៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយដល់កងកម្លាំងទ័ពទាហ៊ាន នៃវរៈការពារព្រំដែនលេខ៣៩៤ នៅទិសបាសាទព្រះវិហារ

1 ខែ មុន 40 តូ សុផល

ខេត្តព្រះវិហា៖ នៅថ្ងៃទី២៥ ខែកញ្ញា ២០១៩ វេលាម៉ោង ០៣ : ០០នាទីរសៀល គណ:ប្រតិភូរដ្ឋបាលខណ្ឌសែនសុខ

និងខណ្ឌដង្កោ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ រួមជាមួយឯកឧត្ដម នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានអញ្ជើញចូលរួមពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារ និងថវិកា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងរបស់សប្បុរសជន ជូនដល់កងកម្លាំងវរសេនាតូចអន្តរាគមន៍លេខ៣៩៤ ស្ថិតនៅភូមិសែនរុងរឿង៤ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានចងសម្ព័ន្ធភាពជាមួយរដ្ឋបាលខណ្ឌទាំងពីរកន្លងមក ។

ក្នុងឱកាសនោះដែរ លោកវរសេនីយ៌ឯក យឿង សែ ជាមេបញ្ជាការវរសេនាតូចអន្តរាគមន៌លេខ៣៩៤ បានថ្លែងថា ជួសមុខដល់កងកម្លាំងវេរសេនាតូចអន្តរាគមន៌លេខ៣៩៤ និងគ្រួសារកងទ័ព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈប្រតិភូរដ្ឋបាលខណ្ឌទាំង០២ ដែលជារៀងរាល់ឆ្នាំមុនពិធីបុណ្យប្រពៃណីជាតិខ្មែរ តែងតែបានចុះមកសួរសុខទុក្ខ និងនាំយកអំណោយយ៉ាងច្រើនរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងអំណោយរបស់សម្បុរសជននានាមកដល់កម្លាំងកងទ័ពដែលកំពុងឈរជើងជួរមុខការពារតំបន់ប្រាសាទព្រះវិហាររបស់យើងនៅពេលនេះ ។ ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនេះ ជាការផ្តល់កម្លាំងចិត្តដល់កងកម្លាំងទ័ព ហើយបងប្អូនកងទ័ពទាំងអស់នឹងប្តេជ្ញាខិតខំប្តូរផ្តាច់បន្តពលីកម្មរក្សាការពារបូរណភាពទឹកដីជាតិមាតុភូមិរបស់យើងជារៀងរហូត ។

ជាមួយនេះ ឯកឧត្ដម នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានពាំនាំប្រសាសន៌ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈគណៈប្រតិភូខណ្ឌទាំងពីរ ដែលមានសម្ព័ន្ធភាពជាមួយកងកម្លាំងវរៈសេនាតូចអន្តរាគមន៌លេខ៣៩៤ សូមធ្វើការកោតសរសើ និងថ្លែងអំណរគុណអស់ពីចិត្តដល់កងកម្លាំងទ័ពទាំងអស់របស់យើង ដែលបានលះបង់កម្លាំងកាយចិត្ត និងពលីជីវិត ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ។
ឯកឧត្ដមអភិបាលខណ្ឌបានបន្ថែមថា បើគ្មានបងប្អូនកងទ័ពយើងនៅការពារទឹកដីជួរមុខទេ ពួកយើងនៅជួរក្រោយក៏គ្មានថ្ងៃនេះដែរ ហើយទឹកដីកម្ពុជាក៏បាត់បង់ ដូចនេះ គណៈប្រតិភូខណ្ឌទាំងពីរនឹងបន្តខិតខំជួយអោយអស់លទ្ធភាពជួយទុក្ខលំបាក និងដោះស្រាយរាល់បញ្ហា និងសំណូមពរជូនបងប្អូនបន្ថែមទៀត ។
ឆ្លើយតបសំណូមពរភ្លាមៗបន្ថែមពីលើនោះដែរ គណៈប្រតិភូទាំងពីរ បានផ្តល់ជូនក្បាលគោយន្តចំនួន ០១គ្រឿង និងជួសជុលដំបូលវិហារបន្ថែមទំហំ ៣០ម៉ែត្រក្រឡាជូនផងដែរ ។

បន្ទាប់មក គណៈប្រតិភូខណ្ឌទាំងពីរបានប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនរួមមាន : ក្បាលគោយន្ត ០១គ្រឿង, តង់ចំនួន ៨០, អាគុយចំនួន ០៥, ឌីណាម៉ូចំនួន ០១គ្រឿង, អង្ករចំនួន ១៤បាវ, មីចំនួន ១៥០កេស, ទឹកក្រូចចំនួន ៥៩កេស, ទឹកដោះគោចំនួន ០១កេសធំ, ត្រីខចំនួន ០១កេសធំ, ទឹកត្រីចំនួន ២១យួរ ទឹកសុីអុីវចំនួន ១៨យួរ, ស្ករសចំនួន ៣០គីឡូក្រាម, តែចំនួន ០១បាវធំ, ត្រីងៀតចំនួន ១៥គីឡូក្រាម ឧបត្ថម្ភក្បឿងដំបូលកុដិវត្តតេជោ មានបុណ្យទំហំ ៣០ម៉ែត្រក្រឡា និងថវិកាមួយចំនួន ។


បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ