ព្រឹតិ្តការណ៍ថ្មីៗ

ប្រហែសណាស់!ផ្ទេរសាំងក្បែរចង្ក្រានឆេះខ្ទេច…?

8 ខែ មុន 30 តូ សុផល

បាត់ដំបង៖ករណីអគ្គិភ័យបានកើតឡើង១លើកបណ្តាលអោយមនុស្សស្លាប់ម្នាក់និង៤នាក់ទៀតរងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១និង២៩នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ចំណុចភូមិនិគមកណ្តាល ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថាមុនពេលកើតហេតុម្ចាស់តូបលក់សាំងបានផ្ទេរសាំងចេញពី ពិដុងទៅធុងស្ពិកត្រូ ភ្លេចថាមានចង្ក្រានធ្យូងនៅក្បែរនោះបានឆាបឆេះផ្អើលអ្នកស្រុកនិងសមត្ថកិច្ចទាំងយប់។

ប្រភពបានបន្តថា៖ជនរងគ្រោះក្នុងករណីអគ្គិភ័យនេះមានឈ្មោះ១-សុឹម សាក់ ភេទប្រុស អាយុ៤៥ឆ្នាំ របួសស្រាល ២-ឌៀប ចាន់រឿន ភេទស្រី អាយុ៣៨ឆ្នាំ (ជាប្រពន្ធ)៤-កូនប្រុស ឈ្មោះសាក់ វិសាល អាយុ១១ឆ្នាំ របួសធ្ងន់ និងទី៥(កូនស្រី) ឈ្មោះ សាក់ សុដាវី ភេទស្រី អាយុ៣ឆ្នាំស្លាប់ក្រោយពីបានបញ្ជូនទៅដល់មន្ទីរពេទ្យខេត្តសៀមរាប។

ចំពោះទ្រព្យសម្បត្តិដែលបាត់បង់ក្នុងរណីអគ្គិភ័យខាងលើសមត្ថកិច្ចនៅមិនទាន់ដឹងច្បាស់នៅឡើយ៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ