ព្រឹតិ្តការណ៍ថ្មីៗ

ប្រតិភូ​រដ្ឋបាលខណ្ឌ​ និងមន្ទីរ​ ចុះសួរសុខទុក្ខកំលាំងនគរបាលវរៈ​ការពារព្រំដែនគោក​ ៧៩៣​ ឈរជេីងទិសច្រកអានសេះ​ ខេត្តព្រះវិហារ​ ព្រំដែនកម្ពុជា-ថៃ

1 ខែ មុន 36 តូ សុផល

ខេត្តព្រះវិហារ៖ នៅរសៀលថ្ងៃពុធ​ ១២រោច​ ខែភទ្របទ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ២០១៩​ លោក​ ឃឹម​ ស៊ុនសូដា​ អភិបាល​ នៃគណៈអភិបាលខណ្ឌកំបូល រួមជាមួយ​ ឯកឧត្តម សុខ​ សម្បត្តិ​ អភិបាល​ នៃគណៈអភិបាលខណ្ឌព្រែកព្នៅ​ លោក​ សាំ​ ពិសិដ្ឋ​ ប្រធានមន្ទីរសាធារណៈការរាជធានីភ្នំពេញ​ លោក​ ហែម​ ដារិទ្ធិ​ អភិបាល​ នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ​ បានដឹកនាំប្រតិភូ​រដ្ឋបាលខណ្ឌ​ និងមន្ទីរ​ ចុះសួរសុខទុក្ខកំលាំងនគរបាលវរៈ​ការពារព្រំដែនគោក​ ៧៩៣​ ឈរជេីងទិសច្រកអានសេះ​ ខេត្តព្រះវិហារ​ ព្រំដែនកម្ពុជា-ថៃ។

ក្នុងឱកាសនោះ​ ប្រតិភូបាននាំយកអំណោយជាគ្រឿងឧបភោគ-បរិភោគ​ និងថវិកា​មួយចំនួន ដេីម្បីផ្តល់ជូនបងប្អូនវីរៈយុទ្ធជនយេីង​ ដេីម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌជាមួយក្រុមគ្រួសារ​ តាមបវេណីព្រះពុទ្ធសាសនាពេលខាងមុខនេះ​ ។

សកម្មភាពខាងលេី​ គឺជាការឆ្លេីយតបតាមអនុសាសន៍ដឹកនាំ​ និងយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខបងប្អូនកងកំលាំងគ្រប់ប្រភេទ​ ពីសំណាក់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​និងតាមការដឹកនាំរបស់ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ​ ដែលតែងយកចិត្តទុកដាក់អនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវអនុសាសន៍ទាំងឡាយរបស់សម្តេចតេជោ​ នាយករដ្ឋមន្ត្រី​ ។

ឆ្លៀតក្នុងឱកាសនោះ​ ប្រតិភូបានផ្តាំផ្ញេីដល់បងប្អូនកងកំលាំងទាំងអស់ដែលឈរជេីងនៅទីនេះ​ ត្រូវអនុវត្តន៍បទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់រាជដ្ឋាភិបាលកម្ពុជា​ ក្នុងការអនុវត្តដីកាតុលាការតាមចាប់ខ្លួន​ ទណ្ឌិត​ សម​ រង្ស៊ី​ មកទទួលទោសចំពោះមុខច្បាប់​ ដេីម្បីថែរក្សា​ ការពារសុខសន្តិភាព​ ស្ថេរភាព​ និងនិរន្តន៍ភាពនៃការអភិវឌ្ឍជូនប្រជាជនកម្ពុជា​ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ