ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តមួយគ្រឿងត្រូវបានឆាបឆេះ នៅសល់តែគ្រោងឆ្អឹង ដោយសារតែធ្លាយទុយោធុងហ្គាស

8 ខែ មុន 51 tnn_admin

ខេត្តសៀមរាប៖ លោកវរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា រថយន្តមួយគ្រឿង ត្រូវបានឆាបឆេះនៅសល់តែគ្រោងឆ្អឹង ដោយសារតែធ្លាយទុយោធុងហ្គាស ប៉ុន្តែសំណាងល្អណាស់មនុស្សចុះរត់ទាន់ ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ ៦៤ ចំណុចខាងកើតផ្សារស្វាយលើថ្មីប្រហែល ១គីឡូម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងខ្នារ ឃុំស្វាយលើស្រុកស្វាយលើខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ស៊ុន អេង បានឲ្យដឹងទៀតថា រថយន្តដែលឆាបឆេះនោះ ម៉ាក Camary ពណ៌ខ្មៅ ស៊េរី ៩៣ ស្លាកលេខ ភ្នំពេញ ២C ៥៨៤៩ អ្នកបើកបរឈ្មោះ ឆន ដារ៉ា ភេទប្រុស អាយុ ២៧ ឆ្នាំមានទីលំនៅ ភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ហើយបើតាមការសាកសួរ មូលហេតុដែលនាំឲ្យឆាបឆេះនេះ គឺបណ្ដាលមកពីធ្លាយទុយោធុងហ្គាស ហើយក៏ឆាបឆេះតែម្តង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ