ព្រឹតិ្តការណ៍ថ្មីៗ

លោក​ សុខ​ ពេញវុធ​ រួមជាមួយរដ្ឋបាលខណ្ឌឫស្សីកែវ​ រដ្ឋបាលខណ្ឌជ្រោយចង្វារ នាំយកអំណោយដែលជាសម្ភារ​ គ្រឿងឧបភោគបរិភោគ​ និងថវិកាមួយចំនួន​ ចុះសាកសួរសុខទុក្ខគ្រួសារកងទ័ព​

8 ខែ មុន 20 tnn_admin

ភ្នំពេញ៖ នារសៀលនៅថ្ងៃពុធ​ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី២៥​ ខែកញ្ញាឆ្នាំ២០១៩​លោក​ សុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ និងលោកស្រី​ បា​នដឹកនាំមន្ត្រីរាជការក្រោមឱវាទ​ រួមជាមួយរដ្ឋបាលខណ្ឌឫស្សីកែវ​ រដ្ឋបាលខណ្ឌជ្រោយចង្វារ​ នាំយកអំណោយដែលជាសម្ភារ​ គ្រឿងឧបភោគបរិភោគ​ និងថវិកាមួយចំនួន​ ចុះសាកសួរសុខទុក្ខគ្រួសារកងទ័ព​ចំនួន​ ១៩១គ្រួសារ​ និងកងទ័ព​ឈរជេីងការពារទឹកដី​នៅវរៈ​តូចអន្តរាគមន៏​ ៣៩១ តាមបណ្តោយព្រំដែន​ ខេត្តព្រះវិហារ​ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលខណ្ឌទាំង​បី​ ។​ សម្ភារនិងគ្រឿងឧបភោគបរិភោគទាំងនោះគិតជាថវិកាសរុបអស់ចំនួន​ ៦១,៤០៥,៥០០​ ៛​ ក្នុងនោះដែរចំពោះគ្រួសារទ័ពក្នុងមួយគ្រួសារទទួលបាន
-​ អង្ករ​ ចំនួន​ ២៥​ គីឡូក្រាម
-​ មីខ្លាឃ្មុំ​ ចំនួន​ ១​ កេស
-​ ទឹកត្រី​ ១​ យួរ
-​ ទឹកស៉ីអ៉ីវ​ ១​ យួរ
-​ ត្រីខកំប៉ុង​ ១​ យួរ
-​ ប្រេងឆា​ ០២​ ដប
-​ ប៊ីចេង​ ០២​ កញ្ចប់
-​ សារុង​ ០១
-​ ក្រមា​ ០១
-​ ថវិកាចំនួន​ ១០០,០០០​ រៀល។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ