ព្រឹតិ្តការណ៍ថ្មីៗ

មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ចុះសួរសុខទុក្ខមេបញ្ជាការរងខណ្ឌដែលមានជម្ងឺ!

8 ខែ មុន 35 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ថោង ពិសិដ្ឋ មេបញ្ជាការ មូលដ្ឋានកងរាជរាជអាវុធហត្ថខណ្ឌ

ដូនពេញ បានដឹកនាំ សមាជិក អាវុធហត្ថខណ្ឌដូនពេញ ចុះសួរសុខទុក្ខ លោក វរសេនីយ៍ត្រី ឃួន វិសាល មេបញ្ជាការរងខណ្ឌ ដែលកំពុងសំរាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យកាល់ម៉ែត ដោយនាំទៅជាមួយ ថវិកាចំនួន1លាន8សែនរៀល ដែលជាថវិកាចូលរួមពីមេបញ្ជាការ-មេបញ្ជាការរងខណ្ឌ ព្រមទាំង ទឹកផ្លែឈើ1កេះទឹកសុទ្ធ1កេះនិងមី1កេះ ជូនដល់អ្នកជម្ងឺ ជាអំណោយសួរសុខទុក្ខផងដែរ ។ ព្រមជាមួយគ្នានោះ លោកវរសេនីយ៍ឯក ថោង ពិសិដ្ឋ ក៏បានចំណាយថវិកាផ្ទាល់ខ្លួនឧបត្ថម្ភដល់អ្នកជម្ងឺផ្សេងទៀត ដែលសំរាកព្យាបាលក្នុងបន្ទប់ជាមួយគ្នា ចំនួន2នាក់ដោយម្នាក់ៗទទួលបានថវិកាចំនួន10ម៉ឺនរៀល ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ