ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានសង្កាត់ទាំង១២ ក្នុងខណ្ឌដង្កោ ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុត្តិសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា

3 សប្តាហ៍ មុន 35 tnn_admin

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្តម អ៊ឹង អៀង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ដែលជាប្រធាននិងអនុប្រធាន ក្រុមការងារចុះមូលដ្ឋានខណ្ឌដង្កោ ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុត្តិសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមជាគណអធិបតី ក្នុងពិធីប្រកាស សមាសភាពក្រុមការងារចុះមូលដ្ឋានសង្កាត់ទាំង១២ ក្នុងខណ្ឌដង្កោ ដើម្បីបែងចែកតួនាទីភារកិច្ច អនុវត្តការងារ តាម ការចាត់តាំងរបស់ក្រុមការងារថ្នាក់ជាតិប្រគល់ជូន។

ថ្លែងក្នុងពិធីប្រកាស សមាសភាពក្រុមការងារចុះមូលដ្ឋានសង្កាត់ទាំង១២នេះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងសំណេះសំណាលជាមួយសមាជិកទាំងអស់ ប្រកបដោយក្តីសោមនស្សរីករាយស្និតស្នាល ព្រមទាំងបានចែករំលែក បទពិសោធន៍ការងារ បទពិសោធន៍ជីវិតរស់នៅប្រចាំថ្ងៃ ដល់សមាជិកនៃអង្គពិធីទាំងមូល ទុកជាការត្រិះរិះពិចារណាផងដែរ។

បន្ទាប់ពីកម្មវិធីត្រូវបានបញ្ចប់ ឯកឧត្តម រ័ត្ន ស្រ៊ាង បានប្រគល់អំណោយ រួមមានថវិកា១២លានរៀល ទឹកក្រូច១២០កែស និងទឹកសុទ្ធ១២០កែស ជូនដល់ក្រុមការងារ ចុះមូលដ្ឋានសង្កាត់ទាំង១២ បែងចែកគ្នា យកទៅប្រើប្រាស់ ក្នុងពិធីបុណ្យកាន់បិណ្ឌ និង ភ្ជំបិណ្ឌ ប្រពៃណីជាតិខ្មែរ តាមសង្កាត់រៀងៗខ្លួន ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ