ព្រឹតិ្តការណ៍ថ្មីៗ

លោក សក់ ច័ន្ទកញ្ញារិទ្ធ អញ្ជើញទៅទទួលទេយ្យទាន ពីព្រះគ្រូព្រះរតនលិខិត ទុយ ភារម្យ

2 ខែ មុន 37 tnn_admin

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩លោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានគណៈកម្មាធិការអនុសាខាខណ្ឌសែនសុខ រួមជាមួយសមាជិកសមាជិកាក្រុមការងារ បានអញ្ជើញទៅទទួលទ័យទានពីព្រះគ្រូព្រះរតនលិខិត ទុយ ភារម្យ ព្រះរាជាគណៈថ្នាក់កិត្តិយសទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឈរាជាអធិបតីកិតិ្តឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឈរាជ នៃព្រះរាជាណាចក្រកម្ពុជានិងជា ចៅអធិការវត្តសែនសុខ ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភំ្នពេញ ។

ក្នុងឱកាសនោះ ព្រះរតនលិខិត ទុយ ភារម្យ បានមានព្រះថេរដីកាកោតសរសើរ​ គាំទ្រ និងមានទឹកព្រះទ័យសោមនស្សរីករាយ ក្នុងការចូលរួមចំណែកលើកកម្ពស់កម្លាំងមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។

ជាការឆ្លើយតប លោកប្រធានអនុសាខា បានមានប្រសាសន៍ពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ព្រមទាំងសូមថ្លែងអំណរព្រះគុណ​ អំអំណរគុណចំពោះ ព្រះ
សង្ឃ គណៈកម្មការ អាចារ្យ​ វត្តទាំងអស់​ ដែលតែងតែបានបរិច្ចាគទេយ្យទានជូនដល់សាខា​កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ ក្នុងការចូលរួមជាមួយសកម្មភាពមនុស្សធម៌ លោកប្រធាន ក៏បានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឲ្យចំគោលដៅដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ។

ទេយ្យទានដែលអនុសាខាបានទទួលរួមមាន៖
អង្ករ១០បាវ ស្មេី៥០០គីឡូក្រាម បាឡុង៧ ទឹកស៊ីអ៊ីវ៧យួរ ទឹកត្រី ៧យួរ មី២៥កេស ទឹកសុទ្ឋ៣០កេស ទឹកក្រូចនិងទឹកផ្លែឈេី១០កេ បច្ច័យមួយលានពីរសែនរៀល ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ