ព្រឹតិ្តការណ៍ថ្មីៗ

លោក​ ឃឹម​ ស៊ុនសូដា​ បើកកិច្ចប្រជុំ ដេីម្បីពង្រឹងការងារការពារសន្តិសុខ​-សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខណ្ឌ​ ក្នុងឱកាសឈប់សំរាកបុណ្យភ្ជុំបិណ្ឌ

2 ខែ មុន 37 tnn_admin

ភ្នំពេញ៖ នាព្រឹកថ្ងៃច័ន្ទ​ ១០រោច​ ខែភទ្របទ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ត្រូវនឹងថ្ងៃទី២៣​ ខែកញ្ញា​ ឆ្នាំ២០១៩​ លោក​ ឃឹម​ ស៊ុនសូដា​ អភិបាល​ នៃគណៈអភិបាលខណ្ឌកំបូល​

បានដឹកនាំអង្គប្រជុំគណៈបញ្ជាការឯកភាពខណ្ឌកំបូល​ ដេីម្បីពង្រឹងការងារការពារសន្តិសុខ​-សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខណ្ឌ​ ក្នុងឱកាសឈប់សំរាកបុណ្យភ្ជុំបិណ្ឌ​ ។

សមាសភាពចូលរួមក្នុងកិច្ចប្រជុំរួមមាន៖​ លោក​-លោកស្រីជាអភិបាលរងខណ្ឌ​ លោកអធិការនគរបាលខណ្ឌ​ លោកមេបញ្ជាការ​ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ​ គណៈនាយករដ្ឋបាលសាលាខណ្ឌ​ លោក-លោកស្រីជាប្រធានការិយាល័យចំណុះ​ និងជំនាញរបស់ខណ្ឌ​ លោកចៅសង្កាត់​ និងនាយប៉ុស្តិ៍ទាំង៧​ ក្នុងខណ្ឌកំបូល​ ។

ក្នុងឱកាសនៃកិច្ចប្រជុំនោះ​ លោកអភិបាល​ខណ្ឌ បានដាក់ផែនការមួយចំនួនដេីម្បីពង្រឹងការងារអនុវត្តន៍​ រួមមាន៖

១-​ ការងារពង្រឹងសន្តិសុខ​ សុវត្ថិភាពក្នុងមូលដ្ឋាន៖​ សាលាខណ្ឌ​ សាលាសង្កាត់​ និងនគរបាលប៉ុស្តិ៍​ ត្រូវរៀបចំវេនយាមប្រចាំការ​ មានប្រធានក្រុមដឹកនាំ​ មានលេខទូរស័ព្ទទាក់ទង​ និងត្រូវចាត់កំលាំងចុះល្បាតជាប្រចាំ​ ចាប់ពីថ្ងៃទី២៧​-៣០​ ខែកញ្ញា​ ឆ្នាំ២០១៩​ នេះ​ ជាពិសេសទីតាំងផ្ទះជួលកម្មករ​ ។ ក្នុងនោះ​ លោកនាយប៉ុស្តិ៍ទាំង​ ៧​ ត្រូវចាត់មន្រ្តីនគរបាលម្នាក់មានអាវុធ១ដេីម​ ប្រចាំការការតាមវត្តនីមួយៗ​ រួមសហការជាមួយប្រជាការពារសង្កាត់​ ។ ដោយឡែកមន្រ្តីនគរបាលផ្សេងទៀតត្រូវចល័តក្នុងមូលដ្នាន​ និងត្រៀមអន្តរាគមន៍នៅពេលដែលមានសភាពការណ៍កេីតឡេីង។

២-​ កំលាំងសន្តិសុខសាលាខណ្ឌត្រូវរៀបចំវេនយាមប្រចាំការ​ និងក្រុមល្បាត​ ដេីម្បីត្រៀមសហការជាមួយក្រុមវេនយាមរបស់មន្ត្រីសាលាខណ្ឌ​ ចុះអន្តរាគមន៍ក្នុងករណីចាំបាច់​ ។

៣-​ គ្រប់សង្កាត់ត្រូវផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ​ ស្តីពីការទុកដាក់សំរាមក្នុងឱកាសឈប់សំរាកបុណ្យភ្ជុំបិណ្ឌនេះ​ ដល់ប្រជាពលរដ្ឋរបស់ខ្លួន​ ។ ក្នុងនោះ​សង្កាត់​ត្រូវចាត់កំលាំងប្រជាការពារ​របស់ខ្លួន​ សហការជាមួយបុគ្គលិកក្រុ​មហ៊ុន​ ស៊ីន​ ទ្រី​ ដេីម្បីប្រមូលសំរាម​មិនឲ្យមានការកកស្ទះ​ ជាពិសេសសង្កាត់កំបូល​ សង្កាត់កន្ទោក​ និងសង្កាត់ភ្លេីងឆេះរទេះ​ ដែលមានសេវាកម្មក្រុមហ៊ុន​ ស៊ីន​ ទ្រី​ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ