ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌដូនពេញ និងភរិយា ចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តពិភទ្ទរស្សី (ហៅវត្តចិនដំដែកខាងជើង)

2 ខែ មុន 17 tnn_admin

ភ្នំពេញ៖ នាល្ងាចថ្ងៃ អង្គារ ១១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម សូ ម៉ារ៉ា ប្រធានក្រុមការងារចុះជួយខណ្ឌដូនពេញ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា និងព្រឹទ្ធសភា និងអធិការកិច្ច លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងភរិយា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ និង លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងភរិយា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីកញ្ញា ជាសមាជិកសមាជិកាក្រុមការងារចុះជួយខណ្ឌដូនពេញ មន្ត្រីរាជការរដ្ឋបាលខណ្ឌ ព្រម​ទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តពិភទ្ទរស្សី (ហៅវត្តចិនដំដែកខាងជើង) ។ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សូមឧទ្ទិសមគ្គផលជូនបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទូទាំងខណ្ឌដូនពេញ ទទួលបាននូវបុណ្យកុសល និងជួបតែសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

បន្ថែមយោបល់របស់អ្នក

យោបល់