ព្រឹតិ្តការណ៍ថ្មីៗ

ថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរស្រុកបានចុះពិនិត្យ និងជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែងកំពុងរងគ្រោះដោយទឹកជំនន់នៅស្រុកអង្គរជុំ

9 ខែ មុន 23 tnn_admin

ខេត្តសៀមរាប៖ រសៀលថ្ងៃទីអង្គារ​ ១១រោច​ ខែភទ្របទ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី២៤​ ខែកញ្ញា​ ឆ្នាំ២០១៩​លោក​ ពិន​ ប្រាកដ​ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាលនៃគណ:អភិបាលខេត្តសៀមរាប​ បានចុះពិនិត្យស្ថានភាពទឹកជំនន់នៅស្រុកអង្គរជុំខេត្តសៀមរាប​ ដែលកំពុងលិចលង់ មន្ទីរពេទ្យ​ សាលារៀន​ ផ្សារ​ ផ្ទះប្រជាពលរដ្ឋ​ ផ្លូវ​។​

ករណីទឹកជំនន់នេះ​ បានកេីតឡេីងចាប់ពីម៉ោង៨យប់​ ថ្ងៃទី២៣​ ខែកញ្ញា​ ឆ្នាំ២០១៩​ មកម្លេះ​ ដោយសារមានភ្លៀងធ្លាក់ជាប់ៗគ្នាបណ្តាអោយជន់លិចផ្ទះប្រជាពលរដ្ឋចំនួន​ ៤២០​ខ្នង​ នៅឃុំដូនពេង​ ក្នុងនោះមាន​ ផ្ទះប្រមាណ៣០០ខ្នង​ ស្ថិតនៅភូមិបេង​ និងភូមិខ្ចាស់​មានការលិចខ្លាំងជាងគេ​។

ជាមួយគ្នានេះ អាជ្ញាធរខេត្តក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបណ្តាក្រុង ស្រុកសូមមេត្តាយកចិត្តទុកដាក់ខ្ពស់ចំពោះទឹកជំនន់ដែលអាចកើតឡើងជាយថាហេតុ ពិសេសត្រូវជួយជម្លៀសបងប្អូនប្រជាពលរដ្ឋ និងសត្វទៅរកទីទួលសុវត្ថិភាព៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ