ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ កងទ័ពរបស់យើងបានបញ្ចប់សង្គ្រាមផ្ទៃក្នុង ហើយយើងរួបរួមគ្នាកសាងប្រទេស ការពារជាតិបូរណភាពទឹកដី ការពារសុខសន្តិភាព

8 ខែ មុន 36 tnn_admin

ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកអញ្ជើញជាអធិបតីភាព ក្នុងពិធីពិធីសំណេះសំណាល និងបំពាក់ឋានន្តរសក្តិជូនយោធិនត្រូវចូលនិវត្តន៍ ឆ្នាំ២០១៩ របស់យោធភូមិភាគទី៥ និងកងពលតូចអន្តរាគមន៍លេខ១៤ កងទ័ពជើងគោក នាព្រឹកថ្ងៃអង្គារ ទី២៤ កញ្ញា ២០១៩ នៅខេត្តបាត់ដំបង បានថ្លែងថា៖ ការបំពាក់ឋានន្តរសក្តិជូនដល់អ៊ំពូមីងគឺជាលើកទី២ហើយ ដែលនេះ គឺជាប្រវត្តិសាស្ត្រសម្រាប់កងទ័ពកម្ពុជា។ ការបំពាក់លើកទីមួយ គឺបំពាក់ជូនអ៊ំពូមីងដែលចូលបម្រើកងទ័ពឆ្នាំ១៩៧៩ចុះ ហើយលើកនេះគឺការបំពាក់អ៊ំពូមីងដែលចូលនិវត្តន៍ ដែលនេះ គឺជាករណី ពិសេស ដែលយើងបំពាក់ឋានន្តរស័ក្កិ ជូនអ៊ំពូមីងមុនចូលនិវត្តន៍វត្ត។ គោលនយោបាយ នៃការលើកទឹកចិត្តនេះ គឺធ្វើសម្រាប់នេះ នាយទាហានដែលបានបំពេញ ភារកិច្ច ជាពិសេស នៅក្នុងដំណាក់កាលដ៏លំបាក។

លោកឧត្តមសេនីយ៍ឯក បន្តថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះកិត្តិយស និងជីវភាពរបស់កងទ័ពតាមរយៈការដំឡើងប្រាក់បៀវត្សនិងផ្តល់គោលនយោបាយ និងសេវាផ្សេងជាច្រើនទៀតរួមមានបេឡាជាតិសន្តិសុខសង្គម។ ហើយការយកចិត្តទុកដាក់នេះ មិនមែនធ្វើតែពេលបំពេញភារកិច្ចនោះទេគឺធ្វើគ្រប់ដំណាក់កាលទាំងអស់គឺពេលកំពុងបំពេញភារកិច្ច និងក្រោយពេលបំពេញភារកិច្ច គឺយើងបន្តជួយតាមយន្តការសមាគមអតីតយុទ្ធជន។ នេះគឺជាយន្តការរាជរដ្ឋាភិបាលដែលយកចិត្តទុកដាក់ចំពោះកងទ័ព និងអតីតយុទ្ធជន។
សូមពូមីង បន្តការជឿទុកចិត្តចំពោះការយកចិត្តទុកដាក់ ចំពោះអតីតយុទ្ធជនរបស់រាជរដ្ឋាភិបាល ដែលមិនបោះបង់ចោលយោធិនដែលកំពុងភារកិច្ចនឹងចូលនិវត្តន៍នោះទេ គឺរាជរដ្ឋាភិបាលបានផ្ដល់នូវគោលនយោបាយច្រើនណាស់តាមយន្តការក្រសួងការពារជាតិផង យន្តការសមាគមអតីតយុទ្ធជនផង។ រាជរដ្ឋាភិបាលនៅតែដឹងគុណ និងផ្ដល់តម្លៃដូចគ្នា។

លោកឧត្តមសេនីយ៍ឯក ថ្លែងបញ្ជាក់បន្ថែមថា ការជួបជុំ និងការបំពាក់ឋានន្តរសក្តិជូនយោធិនដែលត្រូវចូលនិវត្តន៍នាពេលនេះ គឺក្នុងគោលបំណងថ្លែងអំណរគុណចំពោះគុណូបការៈ ស្នាដៃ និងការខិតខំចំរបស់នាយទាហាននាយទាហានរងនិងពលទាហានដែលបានបំពេញភារកិច្ចជូនជាតិមាតុភូមិក្នុងរយៈពេលកន្លងមក ជាពិសេស ស្ថិតនៅក្នុងដំណាក់កាល ដែលលំបាកក្នុងការរំដោះជាតិ ការទប់ស្កាត់នៃការវិលត្រឡប់របបប្រល័យពូជសាសន៍ និងការថែរក្សាសុខសន្តិភាព និងការចូលរួមការសម្រេចបានយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ហើយធ្វើឲ្យយើងមានសុខសន្តិភាពដូចសព្វថ្ងៃនេះ។ បើគ្មានការចូលរួមពីអ៊ំពូមីង និងកងកម្លាំងគ្រប់និន្នាការ នយោបាយចូលរួមទេ យើងក៏មិនអាចមានសុខសន្តិភាពដូចសព្វថ្ងៃនេះទេ។

អ៊ំពូមីងគឺជាអតីតយុទ្ធជន សូមបន្តការជឿទុកចិត្តចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ចូលរួមថែរក្សាសុខសន្តិភាព និងចូលរួមផ្សព្វផ្សាយ ចែករំលែកការលំបាក បទពិសោធន៍ និងណែនាំឲ្យយុវជនជំនាន់ក្រោយកាន់តែយល់ច្បាស់នៅក្នុង ការថែរក្សាសុខសន្តិភាព និងស្ថិរភាព ព្រោះថាអ្នកដែលមានជីវិតមកដល់សព្វថ្ងៃនេះគឺសុទ្ធតែមានសំណាង ដែលមានឱកាស នៅមើលមុខកូនចៅ។ កងទ័ពរបស់យើងបានបញ្ចប់សង្គ្រាមផ្ទៃក្នុង ហើយយើងរួបរួមគ្នាកសាងប្រទេស ការពារជាតិបូរណភាពទឹកដី ការពារសុខសន្តិភាព។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា យើងមានគោលការណ៍ជ្រើសរើស នាយទាហាន ពលទាហាន បន្ថែមដើម្បីបំពេញចំនួនទ័ពទៅតាមបណ្តាអង្គភាពក្របខណ្ឌកងទ័ពជើងគោក យើងអាចផ្តល់អទិភាពជូន សាច់ញាតិបង្កើត របស់អតីតយុទ្ធជន។ យើងខិតខំរកនិតិវិធី និងតម្លាភាពដើម្បីផ្ដល់ឱកាសកូនចៅរបស់អតីតយុទ្ធជន ហើយគោលការណ៍នៃការជ្រើសរើសពលទាហាននាយទាហានមិនមានគោលការណ៍យកប្រាក់នោះទេព្រោះយើងមិនធ្វើឲ្យមានយន្តការតម្លាភាព ប៉ុន្តែត្រូវការលក្ខខណ្ឌសុខភាពល្អ និងមិនប្រើប្រាស់គ្រឿងញៀន។ នេះគឺជាការផ្ដល់ឱកាសកាស និងទឹកចិត្តដល់កូនចៅអ៊ំពូមីង និងជាការលើកទឹកចិត្តចំពោះអតីតយុទ្ធជន។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ