ព្រឹតិ្តការណ៍ថ្មីៗ

រន្ទះបាញ់ស្លាប់គោមួយរំពេច​ ឯដើមត្នោតឆេះ​ឡើង​ទ្រលោម

1 ឆ្នាំ មុន 0 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

 

កំពង់ធំ៖ សេចក្តីរាយការណ៍ពី លោក ហេង សុភ័ក្ត្រ ដែលជាប្រជាពលរដ្ឋបាននៅកន្លែងកើតហេតុបាន អោយដឹងថា ថ្ងៃនេះនៅស្រុកស្ទោងមានករណីរន្ទះបាញ់គោមួយក្បាលបណ្តាលអោយប្រកាច់ស្លាប់ភ្លាមៗនៅនឹងកន្លែង ខណ:ដែលគោនោះត្រូវបានម្ចាស់ឃ្វាលហើយ ព្រលែងអោយសីុស្មៅ  ក្នុងនោះផងដែរដើមត្នោតមួយដើមត្រូវបានឆេះឡើងទ្រលោម។  ហេតុការណ៍បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នារត់មកចោមរោមមើលនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣៤នាទីរសៀល ថ្ងៃទី០៣ មិថុនា ឆ្នាំ២០១៦នេះ នៅចំណុចភូមិស្វាយស ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្ត កំពង់ធំ។
ទោះយ៉ាងណាម្ចាស់គោនោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ តែមុនកើតហេតុគេគ្រាន់តែដឹងថា ម្ចាស់បានគោនេះ មកឃ្វាល ហើយបានព្រលែងអោយសីុស្មៅជាធម្មតា ស្រាប់តែមួយសន្ទុះក្រោយមក គេលឺសំឡេងរន្ទះបាញ់យ៉ាងខ្លាំងចំដើមត្នោតមួយដើមឆេះឡើងទ្រលោម ហើយភ្លាមនោះដែរគោមួយក្បាលបានប្រកាច់ស្លាប់តែម្តង ឯគោមួយក្បាលទៀតប្រហែលតក់ស្លុតទើបប្រកាច់ដែរ តែត្រូវបានរួចជីវិតឡើងវិញ។

received_1641483492839279 received_1641483506172611 received_1641483469505948 received_1641483449505950 received_1641483392839289document.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ