ព្រឹតិ្តការណ៍ថ្មីៗ

ចុំ ជិះរថយន្តទំនើបហើយ បំពានបញ្ច្រាសទៀត?

8 ខែ មុន 45 tnn_admin

ភ្នំពេញ៖ នៅថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៩ ចាប់ពីម៉ោង៧:០០នាទី ដល់ម៉ោង២២:០០នាទីកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញសហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹតស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជាលទ្ធផល៖ បានធ្វើការឃាត់យានយន្តសរុបចំន ២គ្រឿង។

រួមមានៈ
១- ម៉ូតូចំនួន ១គ្រឿង។

២- រ៉ឺម៉កម៉ូតូកង់បីចំនួន គ្មាន
៣- រថយន្តចំនួន ១ គ្រឿង។

បច្ចុប្បន្នបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ