ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលខណ្ឌសែនសុខសូមអំពាវនាវដល់សប្បុរសជន ជួយឧបត្ថម្ភអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា ដើម្បីយកជូនកម្លាំងកងទ័ពកំពុងឈរការពារបូរណភាពទឹកដីជាតិមាតុភូមិកម្ពុជា

8 ខែ មុន 74 តូ សុផល

សេចក្តីអំពាវនាវ: រដ្ឋបាលខណ្ឌសែនសុខមានកិត្តិយស សូមគោរពជម្រាបជូន ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ាអស់លោក លោកស្រី បងប្អូនប្រជាពលរដ្ឋជាពាណិជ្ជករ អាជីវករ និងសប្បុរសជនទាំងអស់ មេត្តាជ្រាបថា : គណ:ប្រតិភូខណ្ឌសែនសុខ ដឹកនាំដោយ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ នឹងអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ កងវរ:សេនាតូចលេខ ៣៩៤ ដែលមានសម្ព័នភាពជាមួយរដ្ឋបាលខណ្ឌកំពុងឈរជើងការពារនៅខ្សែក្រវ៉ាត់ព្រំដែនប្រចាំទិសប្រាសាទព្រះវិហារ ជាមួយនេះ រដ្ឋបាលខណ្ឌនឹងចូលរួមជាមួយគណ:ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៌លេខ៩ និងវរ:នគរបាលការពារព្រំដែនលេខ៧៩៣ ឈរជើងការពារនៅខ្សែក្រវ៉ាត់ព្រំដែនប្រចាំទិសព្រៈវហារ និងកងពលតូចលេខ១២៨ ឈរជើងការពារនៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដូចនេះ រដ្ឋបាលខណ្ឌសែនសុខសូមអំពាវសប្បុរសជនទាំងអស់ មេត្តាចូលរួមជួយឧបត្ថម្ភអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ផ្សេងៗ និងថវិកា ដើម្បីចូលរួមឧបត្ថម្ភដល់កងទ័ព នៅថ្ងៃទី២៥-២៦-២៧ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ដោយក្តីអនុគ្រោះ ។

#លេខទូរស័ព្ទទំនាក់ទំនង:
លេខ: 012 336 567(លោក ឆាយ វាសនា នាយករដ្ឋបាលខណ្ឌ)
-លេខ: 077 768 666 (លោក ងួន ច័ន្ទឡុង នាយករងរដ្ឋបាល )
-លេខ : 012 697 636 ( លោក អ៊ុក សុភា ប្រធានការិ. អន្តរវិស័យខណ្ឌ)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ