ព្រឹតិ្តការណ៍ថ្មីៗ

រឿង “ទឹកភ្នែកព្រះរស់” មានអត្ថន័យចាក់ដោតសម្រាប់ទស្សនិកជននិងទទួលការគាំទ្រខ្លាំងលើ Youtube

4 សប្តាហ៍ មុន 383 តូ សុផល

ភ្នំពេញ៖ ពន្លកថ្មីទើបដុះពេលនេះទទួលបានការគាំទ្រយ៉ាងច្រើន ហើយថ្មីៗនេះពួកគេទទួលបានពានប្រាក់ និង ពានមាសពីក្រុមហ៊ុន យូធូប (Youtube) ទៀតផង គឺក្រុមសំដែង “ឈុនសិលា” ដែលបងប្អូនតែងបានឃើញឃ្លីបវីដេអូអប់រំកំប្លែង តាមរយះយូធូបនិងហ្វេសបុក កន្លងមក។

ពិតជាគួរអោយកោតសរសើរពីសម្ថតភាពពួកគេនៅក្មេងៗទេ តែអាចសំដែងរឿងបានគ្រប់រសជាតិ ដោយឡែកថ្មីៗនេះទើបតែចេញឃ្លីបអប់រំមួយកំសត់ដែលទាក់ទងនិងពិធីបុណ្យភ្ជុំបិណ្ឌគឺរឿង “ទឹកភ្នែកព្រះរស់”ទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនផលិតផលដំណាប់សម្រករាង សម្រកគីឡូ សម្រកខ្លាញ់ ស្រួលបត់ជើងសំរាប់អ្នកកើតរឹសដូងបាត ទល់លាមកពីក្រុមហ៊ុនលោកគ្រូឱសថបុរាណ “ស៊ូសេងហ៊ួ” ក្នុងការផលិតខ្សែវិឌីអូខ្លីអប់រំសម្រាប់រដូវបុណ្យភ្ជុំនេះ។ អត្ថន័យសាច់រឿងនេះបានបង្រៀននិងប្រដៅដល់កូនចៅគួរគិតនិងនឹករលឹកដល់ឪពុកម្តាយមុនគេ ហើយគួរធ្វើអំពើរល្អ សាងល្អ និងតបស្នងដល់អ្នកមានគុណទាន់ព្រះរស់នៅមានព្រះជន្ម កុំឱ្យហួសពេលនិងស្តាយក្រោយ។

សូមបញ្ជាក់ថា ក្រុមហ៊ុនលោកគ្រូឱសថបុរាណ “ស៊ូសេងហ៊ួ” ជាក្រុមហ៊ុនលក់ឱសថបូរាណនិងអាហារបំប៉នគ្រប់ប្រភេទដូចជាសារ៉ាយសមុទ្រស្ពឺរ៉ូលីណាជាដើមព្យាបាលជំងឺទូទៅគ្រប់ប្រភេទ ដែលជាអ្នកឧបត្ថម្ភសម្រាប់និពន្ធរឿងនេះ និង ផលិតវិឌីអូអប់រំនេះឡើង សម្រាប់ក្រុម “ឈុនសិលា”។

ទស្សនិកជនអាចមើលវីដេអូនៅខាងក្រោម និងអាចទាក់ទងទៅកាន់ក្រុមហ៊ុនលោកគ្រូឱសថបុរាណ “ស៊ូសេងហ៊ួ” ជាក្រុមហ៊ុនលក់ឱសថបូរាណនិងអាហារបំប៉នគ្រប់ប្រភេទ មានលេខ 0882222251 095222257 និង 086222257៕ ដោយ បូរិន 

សូមទស្សនាវិឌីអូខាងក្រោម៖ 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ