ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តមសេនីយ៍ឯក ស ថេត ចុះសួរសុខទុក្ខមន្ត្រី២រូបដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ

4 សប្តាហ៍ មុន 78 តូ សុផល

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឆ្លៀតពេលនៅថ្ងៃអាទិត្យ ចុងសប្តាហ៍ដេីម្បីចុះសួរសុខទុក្ខមន្ត្រី២រូបដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ

ដោយការយកចិត្តទុកដាក់ និងបារម្មណ៍ដល់សុខទុក្ខមន្ត្រីក្រោមឱវាទ ឯកឧត្តមស្នងការ តែងតែចំណាយពេលវេលាដេីម្បីចុះសួរសុខទុក្ខដោយផ្ទាល់ និងមេីលពីស្ថានភាពជាក់ស្តែងរបស់មន្រ្តីដែលកំពុងសម្រាកព្យាបាលនៅតាមផ្ទះ និងមន្ទីរពេទ្យ ជាពិសេសគឺជាលេីកទឹកចិត្តមួយដ៏ខ្លាំងក្លាដល់មន្ត្រីទាំងអស់ដែលជួបបញ្ហា ហេីយបានថ្នាក់ដឹកនាំចុះជួបដោយផ្ទាល់។

ឯកឧត្តមស្នងការបានបញ្ជាក់បន្ថែមថា មន្ត្រីទាំងអស់នៅពេលជួបគ្រោះថ្នាក់ មានជំងឺ និងចូលនិវត្តន៍គឺត្រូវតែទទួលបានការយកចិត្តទុកដាក់ខ្ពស់បំផុត ព្រោះនៅពេលគាត់នៅមានកំលាំង គាត់បានលះបង់ទាំងចិត្ត កាយ និងពេលវេលា ដេីម្បីជួយដល់អង្គភាព ដល់ពលរដ្ឋ និងជួយដល់សង្គមជាតិទាំងមូល។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ