ព្រឹតិ្តការណ៍ថ្មីៗ

ប្រធានបទចំនួន៣គឺ៖ ការងារសន្តិសុខ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ត្រូវបានប្រជាពលរដ្ឋលើកជាសំនួរ សំណូមពរ ក្នុងវេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌសែនសុខ

4 សប្តាហ៍ មុន 57 tnn_admin

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌសែនសុខ បានរៀបចំវេទិកាសាធារណៈ សង្កាត់ចំនួន០២គឺ សង្កាត់គោកឃ្លាង និងសង្កាត់ភ្នំពេញថ្មី។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌសែនសុខ និងមានការអញ្ជើញចូលរួមពី លោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារចុះជួយខណ្ឌ សង្កាត់ និងប្រជាពលរដ្ឋសរុបអ្នកចូលរួមចំនួន៣៥០នាក់ ពិធីនេះប្រារព្វធ្វើនៅក្នុងបរិវេណសួនសុបិនចំការព្រីង ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ

បន្ទាប់ពីទទួលបានសំនួរ សំណើរ សំណូមពររបស់ប្រជាពលរដ្ឋក្នុងវេទិកាចំនួន១៥សំនួរ និងជាលាយល័ក្ខអក្សរចំនួន០៤ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានធ្វើការឆ្លើយតបដោយទទួលយកធ្វើការដោះស្រាយជូនទាំងអស់ ដែលពាក់ព័ន្ធលើការងារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យបរិស្ថាន សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។ ដោយឡែកសំណូមពរមួយចំនួននឹងធ្វើការដោះស្រាយជូនទៅតាមដំណាក់កាល។

លោកអភិបាលខណ្ឌបានបន្តផ្សព្វផ្សាយ សូមឲ្យប្រជាពលរដ្ឋទៅស្នើសុំសេវាដោយផ្ទាល់កុំពឹងលើអ្នករត់ការ ដែលទារយកកម្រៃលើសពីសេវាច្រកចេញចូលតែមួយធ្វើឲ្យជៈឥទ្ធិពលដល់អង្គភាព និងអស់ប្រាក់ច្រើនលើសពីេសរវាក្រសួងបានកំណត់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ