ព្រឹតិ្តការណ៍ថ្មីៗ

អនិច្ចាមែន! អស់សង្ខារ ថ្ងៃកាន់បិណ្ឌទី៨ ម្នាក់ទៀតរបួសធ្ងន់ ខណៈបំពេញការងារ លាយបេតុង ត្រូវ…!

4 សប្តាហ៍ មុន 81 tnn_admin

ភ្នំពេញ ៖ បុរសជាកម្មករសំណង់២នាក់ ម្នាក់ស្លាប់ភ្លាមៗនៅកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់

ក្នុងហេតុការណ៍ ឆ្លងចរន្តអគ្គិសនី (ភ្លើង) គ្រាដែលកំពុងធ្វើការងារលាយបេតុង បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅសសំណង់ផ្ទះល្វែងកំពុងសាងសង់មួយកន្លែងតាមផ្លូវលំក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះស្លាប់នៅកន្លែង មានឈ្មោះ ម៉ៃ ស៊ីម៉ាត្រា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកកម្មករម្នាក់ទៀត រងរបួសធ្ងន់ មិនស្គាល់អត្តសញ្ញាណ គ្រាន់តែដឹងថា ជាអ្នករួមការងារ ក្រោយកើតហេតុភ្លាមៗ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ។

ប្រភពបន្តទៀតថា មុនកើតហេតុ ខណៈដែល កម្មករ៣នាក់ នាំគ្នាលាយបេតុង ដើម្បីបៀក បិទ ជញ្ជាំង ប្លង់សេ ក្រោយពីលាយច្របល់បេតុងរួច នាំគ្នាសែងរន្ទា បង្ខិត ជាចៃដន្យ ជើងរន្ទាសង្កត់លើខ្សែភ្លើង បណ្តាលឲ្យ ឆ្លងឆក់ជនរងគ្រោះ២នាក់តែម្តង ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ បង្កឲ្យឆោឡោ ។

ក្រោយកើតហេតុភ្លាមៗជនរងគ្រោះម្នាក់ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែកសពជនរងគ្រោះ ក្រោយពីសមកិច្ចមូលដ្ឋាន ចុះទៅពិនិត្យ សាកសួរជាក់ស្តែង រួចត្រូវបានសមត្ថកិច្ចជំនាញ ធ្វើកោសល្យវិច័យ ឃើញថាពិតជាស្លាប់ដោយឆក់ចរន្តភ្លើង ហើយប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅផ្ទះក្នុងភូមិ ក្បែរកន្លែងកើតហេតុ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ