ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ និង ភរិយា អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៨ រាប់​បាត្រ​ ប្រគេន​ទេយ្យ​ទាន​ និង​បច្ច័យចំពោះ​ព្រះសង្ឃ….

1 ខែ មុន 71 tnn_admin

ភ្នំពេញ៖ នាព្រឹក ថ្ងៃសៅរ៍ ០៨រោច​ ខែ​ភទ្របទ ​ឆ្នាំ​កុរ​ ឯក​ស័ក​ ព.ស.២៥៦៣ ​ត្ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ​ឆ្នាំ២​០១៩​នេះ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងភរិយាលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងភរិយា ព្រមទាំងក្រុមគ្រួសារ និងសមាជិកក្រុមប្រឹក្សាខណ្ឌ មន្ត្រីរាជការរដ្ឋបាលខណ្ឌ ព្រម​ទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បាន​អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី០៨ និងរាប់​បាត្រ​ ប្រគេន​ទេយ្យ​ទាន​ និង​បច្ច័យចំពោះ​ព្រះសង្ឃដែ​លគង់​ចាំព្រះវស្សា ​និង​សម្រាប់​ការ​សាង​សង់ស​មិទ្ធផលនានា នៅវត្តទាំង៦ ក្នុងមូលដ្ឋានខណ្ឌដូនពេញ រួមមាន : វត្តព្រះពុទ្ធឃោសាចារ្យ (ហៅវត្តចិនដំដែកខាងត្បូង) វត្តវិមានតេជះ(ហៅវត្តស្រះចក) វត្តបទុមវតី វត្តឧណាលោម វត្តសារាវ័ន្តតេជោ និង វត្តកោះ ។

-បច្ច័យកាន់បិណ្ឌ វេនទី៨ សំរាប់វត្តព្រះពុទ្ធឃោសាចារ្យ (ហៅវត្តចិនដំដែកខាងត្បូង) សរុបចំនួន ៣៦,៣៤៥,២០០៛ ក្នុងនោះមាន បច្ច័យលោក អភិបាលខណ្ឌ និង ភរិយា ចំណាយក្នុងពិធីបុណ្យ ចំនួន ២៤,០៤៨,០០០រៀល បច្ច័យ របស់មន្ត្រីរាជការប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដូនពេញសំ រាប់ តំកល់កសាងក្នុងវត្តចំនួន ១៣,២៩៧,២០០៛ ។

-បច្ច័យ សំរាប់វត្តទាំង៥រួមមាន: ក្នុងមួយវត្ត ថវិកាចំនួន៥០ម៉ឺនរៀល អង្ករ២បាវស្មើ ១០០គីឡូក្រាម ទឹកក្រូច០២កេស ទឹកសុទ្ធ០២កេស និង មីចំនួន០២ កេស ។

សូមឧទ្ទិសមគ្គផលជូនបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទូទាំងខណ្ឌដូនពេញ ទទួលបាននូវបុណ្យកុសល និងជួបតែសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ