ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ប្រទេសយើង បានសុខសន្តិភាព មកដល់សព្វថ្ងៃ បានប៉ុណ្ណេះ ដោយសារ នយោបាយឈ្នះ-ឈ្នះរបស់ សម្ដេចតេជោ

1 ខែ មុន 69 tnn_admin

ខេត្តកំពង់ចាម៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាអធិបតិយភាពនៅក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ ជូនយោធិនត្រូវចូលនិវត្តន៍ ឆ្នាំ២០១៩ នៅយោធភូមិភាគទី២ នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២១ កញ្ញា ២០១៩ បានថ្លែងថា៖ ប្រទេសយើង បានសុខសន្តិភាព មកដល់សព្វថ្ងៃបានប៉ុណ្ណេះ ដោយសារនយោបាយឈ្នះ-ឈ្នះរបស់ សម្ដេចតេជោ ហ៊ុន សែន និងអ្នកចូលរួមនៅក្នុងនយោបាយឈ្នះ-ឈ្នះនេះរួមមាន អ៊ំពូមីងយោធិនចូលនិវត្តន៍ នាយទាហានជំនាន់១ តាំងពីការរំដោះប្រទេសជាតិ និងការបញ្ចប់សង្គ្រាម។ ការបំពាក់ឋានន្តរស័ក្កិនេះមិនមែនតែសម្រាប់យោធិននៅក្នុងសម័យរដ្ឋកម្ពុជានោះទេ គឺនៅក្នុងក្របខណ្ឌកងយោធពលខេមរភូមិន្ទទាំងមូល។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តថា ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលមិនដែលភ្លេចគុណណូបការៈចំពោះយោធិនជំនាន់មុនដែលចូលរួមសង្គ្រោះជាតិ និងថែរក្សាសុខសន្តិភាពនោះទេ។ មិនតែប៉ុណ្ណោះនៅក្នុងក្របខណ្ឌកងទ័ពជើងគោក បានផ្ដល់ឱកាសឲ្យកូនចៅបង្កើតរបស់អ៊ំពូមីងដែលជាអតីតយុទ្ធជន និងយោធិនចូលនិវត្តន៍មានឱកាសចូលបម្រើកងទ័ពដែលនេះគឺជាការតបស្នងចំពោះយោធិនជំនាន់មុន។

ការបំពាក់ឋានន្តរសក្កិជូនដល់យោធិនចូលនិវត្តន៍គឺជាការលើកទឹកចិត្ត លើកកិត្តិយសនាយទាហានជំនាន់១ដែលមានគុណបំណាច់ និងស្នាដៃដ៏ធំធេងជាច្រើន ដែលចូលរួមចំណែកក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍ សម្រាប់ជាតិ និងប្រជាជនកម្ពុជា ។ យើងមិនដែលធ្វើការបំពាក់ឋានន្តរសក្កិជូនយោធិនចូលនិវត្តន ហើយយក៏មិនធ្វើរហូតទេ គឺបំពាក់ជូនតែនាយទាហានជំនាន់មួយ ដែលនេះគឺជាករណីពិសេសនៅក្នុងប្រវត្តិសាស្រ្តកងទ័ពខ្មែរមិនដែលធ្វើ នៅក្នុងប្រវត្តិសាស្ត្រកងទ័ពបរទេសមិនដែលធ្វើនោះទេ។
ការជួបជុំនាថ្ងៃនេះ គឺជាការជួបជុំប្រកបដោយអត្ថន័យខ្លឹមសារ និងមនោសញ្ចេតនាស្និទ្ធស្នាលជ្រាលជ្រៅជាទីបំផុត និងមានមោទនភាពដោយបានបំពាក់ឋានន្តរសក្តិថ្មីជូនអ៊ំពូងមីងយោធិនចូលនិវត្តន៍នៅយោធភូមិភាគទី២ ដែលបានចូលនិវត្តន៍នៅក្នុងឆ្នាំ២០១៩ នេះ ដែលស័ក្តិសមនឹងកិច្ចខិតខំប្រឹងប្រែងប្រកបដោយការលះបង់ និងពលិកម្មគ្រប់បែបយ៉ាង ក្នុងការបំពេញភារកិច្ចជូនជាតិទាំងក្នុងដំណាក់កាលសង្គ្រាម និងសន្តិភាព ជាពិសេសនៅទិសយោធភូមិភាគទី២នេះផ្ទាល់។

ថ្ងៃនេះបានជួបជាមួយអ៊ំពូមីងផ្ទាល់ និងបានថ្លែងអំណរគុណផ្ទាល់ចំពោះការលះបង់ការខិតខំបំពេញភារកិច្ចរបស់អ៊ំពូមីងយោធិនចូលនិវត្តន៍នៅក្នុងភូមិភាគទី២ ដែលបានបំពេញភារកិច្ចជូនជាតិមាតុភូមិ និងចូលរួមរក្សាសុខសន្តិភាព ស្ថិរភាពឱ្យកូនចៅជំនាន់ក្រោយបានរស់សុខសាន្ត និងដើម្បីបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំក្រសួងការពារជាតិ នៅក្នុងការខិតខំជួយយកចិត្តទុកដាក់អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជននិងកូនចៅអតីតយុទ្ធជន។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ