ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ការរីកចម្រើនវិស័យសំណង់ ត្រូវគោរពតាមបទដ្ឋានគតិយុត្តឱ្យបានត្រឹមត្រូវ ដោយរក្សានិងលើកកម្ពស់អត្តសញ្ញាណជាតិ

1 ខែ មុន 36 តូ សុផល

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសិក្ខាសាលាស្តីពីការឈ្វេងយល់លើសេចក្តីព្រាងច្បាប់ស្តីពី សំណង់ នៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០១៩នេះ។

សម្តេចអគ្គមហាពញាចក្រី បានគូសបញ្ជាក់ថាសេចក្តីព្រាងច្បាប់នេះ បានតាក់តែងឡើងក្នុងបរិបទវិស័យសំណង់ កំពុងមានការរីកដុះដាលកាន់តែច្រើន មានលក្ខណៈកាន់តែធំ កាន់តែខ្ពស់ និងកាន់តែមានភាពស្មុគស្មាញ។

ទោះបីកន្លងមក រាជរដ្ឋាភិបាល បានរៀបចំតាក់តែងនូវគោលនយោបាយជាតិរៀបចំដែនដី គោលនយោបាយលំនៅឋាន ច្បាប់ស្តីពីការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប៉ុន្តែការវិវឌ្ឍវិស័យសំណង់មានល្បឿនលឿន ដែលទាមទារឱ្យមានការអនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានគតិយុត្តទាំងឡាយ ដូចជាបទដ្ឋានបច្ចេកទេស បច្ចេកវិទ្យា សុវត្ថិភាព សោភ័ណភាព និងបរិស្ថានជាដើម។

ដូច្នេះការៀបចំសិក្ខាសាលាស្តីពីការឈ្វេងយល់លើសេចក្តីព្រាងច្បាប់ស្តីពី សំណង់នាថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ដើម្បីធ្វើការផ្លាស់ប្តូរ មតិយោបល់ និងអនុសាសន៍ល្អៗបន្ថែមទៀត ក្នុងគោលបំណងបម្រើផលប្រយោជន៍សង្គម និងពលរដ្ឋ តាមរយៈការគ្រប់គ្រងលើការងារវិស័យសំណង់ឱ្យបានល្អ ធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សុខុមាលភាពរបស់ពលរដ្ឋ ពិសេសការរក្សានិងលើកកម្ពស់អត្តសញ្ញាណជាតិ និងបង្កើនទំនុកចិត្តរបស់វិនិយោគិន ក្នុងវិស័យសំណង់ដើម្បីជំរុញទីផ្សារអចលនៈទ្រព្យឱ្យកាន់តែរីកចម្រើន។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ