ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវ អញ្ជើញចូ​ល​រួមពិធីបុណ្យកា​ន់បិណ្ឌវេ​នទី០៧ និងរាប់​បាត្រ​ ប្រគេន​ទេយ្យ​ទាន​ និង​បច្ច័យចំពោះ​ព្រះសង្ឃ…

1 ខែ មុន 22 តូ សុផល

ភ្នំពេញ៖  នាព្រឹក​ថ្ងៃសុក្រ ០៧រោច​ ខែ​ភទ្របទ ​ឆ្នាំ​កុរ​ ឯក​ស័ក​ ព.ស.២៥៦៣ ​ត្រូវ​នឹងថ្ងៃ​ទី២០ ខែកញ្ញា ​ឆ្នាំ២​០១៩​នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួងស្រេង ព្រមទាំងក្រុមគ្រួសារ និងមន្ត្រីរដ្ឋបាលរាជធានីភំ្នពេញ មន្ទីរអង្គភាព និងរដ្ឋបាលខណ្ឌទាំង១៤ ព្រម​ទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បាន​អញ្ជើញចូ​ល​រួមពិធីបុណ្យកា​ន់បិណ្ឌវេ​នទី០៧ និងរាប់​បាត្រ​ ប្រគេន​ទេយ្យ​ទាន​ និង​បច្ច័យចំពោះ​ព្រះសង្ឃដែ​លគង់​ចាំព្រះវស្សា ​និង​សម្រាប់​ការ​សាង​សង់ស​មិទ្ធផលនានា នៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភំ្នពេញ។

ជាមួយគ្នានេះ ឯកឧត្ដមបានបួងសួងចំពោះព្រះរតនត្រ័យ សូមឱ្យបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជួបតែសេចក្តីសុខ និងសេចក្ដីចម្រើន គ្រប់ក្រុមគ្រួសារ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ