ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគ្រឿងញៀន

1 ខែ មុន 64 tnn_admin

បាត់ដំបង៖នៅវេលាម៉ោង២១និង០០នាទីយប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបងស្ទាក់ចាប់ខ្លួនជនសង្ស័យម្នាក់ពីបទជួញដូរនិងប្រើប្រាស់ថ្នាំញៀន។

ជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបាននៅចំណុចភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកវរសេឯកឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបងមានប្រសាសន៍ថា៖ជនសង្ស័យឈ្មោះ សុខ សុវ៉ាន់ ភេទប្រុស អាយុ៣២ឆ្នាំ រស់ភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ ម៉ាទឹកកក ១ញ្ចប់ធំ ទូរស័ព្ទដៃ១គ្រឿង និងកាបូបដាក់លុយពណ៌ខ្មៅមួយ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ