ព្រឹតិ្តការណ៍ថ្មីៗ

សិស្សានុសិស្ស និទ្ទេស A ៨រូប ទទួលបានការលើកទឹកចិត្ត ម៉ូតូម្នាក់ ១គ្រឿង ពី លោក ម៉ូវ ម៉ានិត

1 ខែ មុន 45 tnn_admin

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌសែនសុខ បានរៀបពិធីសំណេះ សំណាល និងប្រគល់ម៉ូតូដល់សិស្សនិទ្ទេសA ៨ រូបក្រោមអធិបតីភាពលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងមានការអញ្ជើញចូលរួមពី លោកស្រីប្រធានក្រុមនប្រឹក្សាខណ្ឌ លោក-ស្រី អភិបាលរងខណ្ឌ មេបញ្ជាការរងខណ្ឌ លោកចៅសង្កាត់ទាំង៦ មន្រ្តីរាជការ នាយកសាលា លោកគ្រូអ្នកគ្រូ និង អាណាព្យាបាលសិស្សផងដែរ។

ក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌមានប្រសាសន៍ថា : ក្នុងនាមថ្នាក់ដឹកនាំខណ្ឌសែនសុខ សូមចូលរួមអបអរសាទរ អំពីលទ្ធផល នៃសម័យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨-២០១៩ ដែលសិស្សានុសិស្ស ខិតខំប្រឹងប្រែងរហូតប្រលងជាប់និទ្ទេសA ចំនួន៨រូប ទូទាំងខណ្ឌសែនសុខ ។

ជាមួយនេះ លោកអភិបាល កោតសរសើរ ដល់ទឹកចិត្តខិតខំសិក្សារបស់ប្អូនៗសិស្សនុសិស្ស និងការខិតខំបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការអប់រំប្រៀនប្រដៅ ពីសំណាក់ មាតាបិតា អាណាព្យាបាលសិស្ស ដែល បានចូលរួមសហការ ក្នុងការអប់រំបណ្តុះបណ្តាលនូវធនធានមនុស្ស ដែលសង្គមជាតិយើងកំពុងត្រូវការជាទីបំផុត ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស ជាពិសេសលទ្ធផលជាទីគាប់ចិត្តនេះ បាននាំមកនូវកិត្តិយសសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។

ជាមួយគ្នានោះដែរ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ បានចាត់មន្រ្តីជំនាញរៀបឯកសារជួយសម្រួលដល់ការធ្វើផ្លាកលេខម៉ូតូ ជូនប្អូនៗសិស្សនិទ្ទេស A ទាំង ៨រូប នៅការិយាល័យច្រកចេញចូលតែមួយ ខណ្ឌសែនសុខ ផងដែរ។
សូមបញ្ជាក់ថា : ម៉ូតូខាងលើគឺ ទទួលបបានការឧបត្ថម្ភពី ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខា
ភិបាល និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌសែនសុខ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និង រដ្ឋបាលខណ្ឌសែនសុខ រួមជាមួយសប្បុរសជននានផងដែរ។


បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ