ព្រឹតិ្តការណ៍ថ្មីៗ

លោក ម៉ូវ ម៉ានិត ចុះពិនិត្យដោះស្រាយបញ្ហាភ្លាមៗ បន្ទាប់ពីទឹកភ្លៀងដក់លិចតំបន់មួយចំនួនក្នុងសង្កាត់ក្រាំងធ្នង់

1 ខែ មុន 74 តូ សុផល

ភ្នំពេញ៖ ដើម្បីដោះស្រាយបញ្ហាចំពោះមុខបន្ទាន់ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានដឹកនាំមន្រ្តីការិយាល័យជំនាញអញ្ជើញចុះពិនិត្យសិក្សាដោះស្រាយបញ្ហាទឹកភ្លៀងលិចដក់លំនៅដ្ឋានប្រជាពលរដ្ឋក្នុងតំបន់មួយចំនួនស្ថិតក្នុងភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្នុងការដោះស្រាយបញ្ហានេះ លោក ម៉ូវ ម៉ានិត បានបញ្ជាដាក់គ្រឿងចក្រជីកកាយរៀបចំដាក់ប្រព័ន្ធលូបង្ហូររំដោះទឹកប្រវែង ១២០ម៉ែត្រ ទំហំមុខកាត់ ១,២០ម៉ែត្រ អោយហូរទម្លាក់ទៅប្រឡាយមេទួលសំពៅ បន្តហូរទៅទំនប់កប់ស្រូវ ។

ជាមួយនេះ លោក ម៉ូវ ម៉ានិត សំណូមពរអោយប្រជាពលរដ្ឋចូលរួមសហការសម្រួលដល់ក្រមការងារក្នុងការដាក់ប្រព័ន្ធលូថ្មីនេះ និងសុំការយោគយល់អធ្យាស្រ័យ ក្នុងករណីដាក់គ្រឿងចក្រជីកកាយប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ