ព្រឹតិ្តការណ៍ថ្មីៗ

សង្ស័យបារីចិន នាំចូលមិនប្រក្រតី ហែកយកតែដើមបារីចេញ សំបកកញ្ចប់ចោលរាយតាមផ្លូវ

2 ខែ មុន 116 តូ សុផល

ភ្នំពេញ ៖ សំបកកញ្ចប់បារីចិន ជាច្រើនកញ្ចប់ត្រូវបានប្រទះឃើញគេយកបោះចោលរាយតាមផ្លូវដើមបារីយកចេញទុកដោយឡែក នៅតាមផ្លូវ១៩៨០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលសង្ស័យបារីនាំចូលមិនប្រក្រតី ឬគ្មានគុណភាព ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ក្នុងរយៈពេល២មកនេះ កញ្ចប់បារីរបស់ចិន ត្រូវបានគេយកទៅបោះចាក់ចោល រាយប៉ាយតាមផ្លូវ តាមការប៉ាន់ប្រមាណ រាប់រយប៊ិច បង្កឲ្យភ្ញាក់ផ្អើលនាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ អាជ្ញាធរ សមត្ថកិច្ច ងឿងឆ្ងល់ ចុះទៅពិនិត្យមើល មិនមែនជារឿងធម្មតាឡើយ ។

តាមរយៈការស៊ើបសួរ ស្រាវជ្រាវ ជុំវិញក្បែរកន្លែងកើតហេតុ ពលរដ្ឋបានឲ្យដឹងថា តាំងពីដើមខែកញ្ញា ឆ្នាំ២០១៩នេះមកម្លេះ មានរថយន្តឃ្លប់ មួយគ្រឿង ដឹកបារីចិន រាប់រយប៊ិច មកជួលប្រជាពលរដ្ឋ ឲ្យហែកយកតែដើមបារីក្នុងចេញ ច្រកថង់ទុកដោយឡែក ចំណែកកញ្ចប់ គ្រាន់តែគេថា ទុកដោយឡែក គេនិងទិញជាអេតចាយវិញ ក៏ប៉ុន្តែក្នុងរយៈពេល២ថ្ងៃនេះ គ្មានឃើញខាងណាមកទិញសំបកកញ្ចប់ ទើបពលរដ្ឋ សម្រេចយកទៅចាក់ចោល តែម្តង ។

ពលរដ្ឋបន្តទៀតថា ពួកគាត់មិនដឹងថា បារីនោះ នាំចូលមកស្របច្បាប់ ឬគុណភាពយ៉ាងណាដែរ គ្រាន់តែដឹងថា ជាបារីចិន ហើយគាត់គ្រាន់តែសុីឈ្នួល ហែក ដកហូតយកដើមបារីខាងក្នុងច្រកថង់ទុក ខាងគេមកយកទៅទេ ក្នុងមួយប៊ិច ថ្លៃហែក តម្លៃ៥ពាន់រៀល ។

ជុំវិញប្រទះឃើញសំបកកញ្ចប់បារីចិន សង្ស័យមិនប្រក្រី នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងអាជ្ញាធរ សមត្ថកិច្ចចុះទៅត្រួតពិនិត្យ និងបន្តស្រាវជ្រាវ ស៊ើបសួររកប្រភពដើមជាមុនសិន មិនទាន់ដឹងថាពាក់ព័ន្ធយ៉ាងណានោះនៅឡើយទេ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ