ព្រឹតិ្តការណ៍ថ្មីៗ

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ធមធុរិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីបើក-ផ្តល់ថវិកាគោលនយោបាយ ជូនដល់មន្ត្រីនគរបាលចូលនិវត្តន៍ ពិការ និងក្រុមគ្រួសារមន្ត្រីមរណៈ

8 ខែ មុន 133 តូ សុផល

ខេត្តកំពត ៖ ថ្ងៃព្រហស្បតិ៍ ០៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ៨:៣០ នាទី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើក-ផ្តល់ថវិកាគោលនយោបាយ ជូនដល់មន្ត្រីនគរបាលចូលនិវត្តន៍ ពិការ និងក្រុមគ្រួសារមន្ត្រីមរណៈ សរុបចំនួន ៥៩ នាក់ ស្មើនឹងទឹកប្រាក់សរុបចំនួន ៧៤៤.៦៥៧.៣៣០ រៀល (ប្រាំពីររយសែសិបបួនលានប្រាំមួយរយហាសិបប្រាំពីរពាន់បី រយសាមសិបរៀលគត់) រួមមាន ៖
-មន្ត្រីនគរបាលចូលនិវត្តន៍ចំនួន ២៧ នាក់ ស្មើនឹងទឹកប្រាក់សរុបចំនួន ១៧៩.៩២៥.៣៦០ រៀល (មួយរយចិតសិបប្រាំបួនលានប្រាំបួនរយម្ភៃប្រាំពាន់បីរយហុកសិបរៀលគត់) ។
-មន្ត្រីនគរបាលពិការចំនួន ១៨ នាក់ ស្មើនឹងទឹកប្រាក់សរុបចំនួន ៣៥៨.៩១៣.៥២០ រៀល (បីរយហាសិបប្រាំបីលានប្រាំបួនរយដប់បីពាន់ប្រាំរយម្ភៃរៀលគត់) ។

មន្ត្រីនគរបាលមរណៈចំនួន ១៤ នាក់ ស្មើនឹងទឹកប្រាក់សរុបចំនួន ២០៥.៨១៨.៤៥០ រៀល (ពីររយប្រាំលានប្រាំបីរយដប់ប្រាំបីពាន់បួនរយហាសិបរៀលគត់) ។

ដោយឡែកក្នុងនោះក៏មានប្រាក់ឧបត្ថម្ភចំនួន ០២ ផ្នែកទៀតគឺ ៖
-ប្រាក់សម្រាប់បូជាសពចំនួន ១៤ នាក់ ស្មើនឹងទឹកប្រាក់សរុបចំនួន ៧៥.៨២៧.៨៥០ រៀល (ចិតសិបប្រាំលានប្រាំបីរយម្ភៃប្រាំពីរពាន់ប្រាំបីរយហាសិបរៀលគត់) ។

-និងប្រាក់ឧបត្ថម្ភមួយលើកដំបូងចំនួន ១៤ នាក់ ស្មើនឹងទឹកប្រាក់សរុបចំនួន ១២៩.៩៩០.៦០០ រៀល (មួយរយម្ភៃប្រាំបួនលានប្រាំបួនរយកៅសិបពាន់ប្រាំមួយរយរៀលគត់) ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ