ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ ចុះពិនិត្យការស្ថាបនាផ្លូវមួយចំនួន ឡើងវិញ

1 ខែ មុន 30 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ០៩ និង ០០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចុះពិនិត្យការស្ថាបនាឡើងវិញ កំណាត់ផ្លូវលេខ១៤៨ មានបណ្ដោយ ១១៦ម៉ែត្រ ទទឹង ០៨ម៉ែត្រ កម្ពស់ ០.២០ម៉ែត្រ ចាប់ពីផ្លូវលេខ៥ ដល់ផ្លូវលេខ១៣ ដែលជាផ្លូវរណបផ្សារកណ្ដាល ដោយធ្វើការចាក់បេតុងឆ្អឹងដែក រួមទាំងការជួសជុលលូ និង អណ្ដូងលូ បានរួចរាល់ជាស្ថាពរហើយ នៅសល់តែការងារស្ដារលូប៉ុណ្ណោះ ប៉ុន្ដែមិនទាន់អនុញ្ញាតឲ្យធ្វើដំណើរនៅឡើយទេ គឺត្រូវទុកមួយរយៈពេលតាមបច្ចេកទេស ដើម្បីឲ្យបេតុងរឹងមាំជាប់ល្អ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ