ព្រឹតិ្តការណ៍ថ្មីៗ

ថ្លើមធំមែន! ហ៊ាននាំកូន ក្រមុំគេ ពីខេត្តបាត់ដំបង មកឡើងឋានសួរ នៅខេត្តតាកែវ

1 ខែ មុន 83 តូ សុផល

(តាកែវ)៖ស្នេហាទុំ ទាវ ឆ្នាំ២០១៩ តែងតែកើតឡើងជារឿយៗដែលតួអង្គទុំ តែងតែជាប់គុក ដោយសារស្នាដៃ របស់គ្រួសារនាងទាវ។ដូចជាករណីទុំ ទាវ មួយគូរនេះ ដែលបុរសជាតួអង្គទុំ រស់នៅខេត្តតាកែវ ហើយបានចេញទៅធ្វើជាកម្មករនៅផ្សារបវេល ខេត្តបាត់ដំបង បានជួបនឹងនាងទាវ ក៍បានផ្តោះផ្តង សាសង ស្នេហា រហូតដល់នាងទាវ ធ្លាក់ក្នុងអន្លុង វាចារ សុំស្នេហាពីទុំ។បន្ទាប់ពីបានសេចក្តីស្នេហ៍ពីនាងទាវហើយ បុរសជាទុំ ក៍មិនបាន ចាប់អារម្មណ៍ សួរ អំពីអាយុ របស់ទាវដែរ ស្រាប់តែ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ បុរសជាទុំ បាន នាំទាវ រត់ចេញពីផ្ទះ របស់នាង ដែលនៅក្នុងភូមិបវេល ស្រុកបវេល ខេត្តបាត់ដំបង ឡើងឡានក្រុង យកមកផ្ទះរបស់ខ្លួននៅ ភូមិរវៀង ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។លុះពេលមកដល់ផ្ទះទុំហើយ បុរសជាទុំ បានដឹកដៃនាងទាវ ទៅលេងឋានសួរ៍ជាញឹកញាប់។

បន្ទាប់ពីបាត់នាងទាវមក ឪពុករបស់នាង ក៍បានស៊ើបដឹងដំណឹង ថាទុំនាំរត់មកផ្ទះខ្លួន ក៍បានឡើងឡានជិះមកខេត្តតាកែវ ដើម្បីរកកូន រួចក៍បានមកដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីជួយអន្តរាគមន៍ ឪពុករបស់នាងបានប្រាប់សមត្ថកិច្ចថា៖កូនរបស់គាត់មានឈ្មោះស.ម.ល អាយុ១៤ឆ្នាំ ត្រូវបានជនសង្ស័យឈ្មោះស្តើង ទី ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ នៅភូមិរវៀង ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ បាន នាំរត់យកមក តាំងពីថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០១៩ មកម៉្លេះ។ក្រោយពីបានទទួលពាក្យបណ្តឹងពីឪពុកជនរងគ្រោះមក នៅថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៧និង០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកទ្រាំង ដែលដឹកនាំដោយលោកវរៈសេនីយ៍ទោប៉ិច វណ្ណា បានចុះទៅចាប់ឃាត់ខ្លួនជនសង្ស័យ រួមនឹងជនរងគ្រោះ យកមកអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា រូបគេពិតជាបាននាំនាងរត់មក ហើយនឹងបានរួមរក្ស័ ជាមួយគ្នា នៅលើផ្ទះរបស់គេពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ចំណែកជនរងគ្រោះបានប្រគល់ជូនឪពុក ម្តាយយកទៅផ្ទះវិញ៕ដោយ បងខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ