ព្រឹតិ្តការណ៍ថ្មីៗ

​ស្អែក​នេះ​! អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​ស្តីពី​«​ករណី​ប្រមាថ​ព្រះមហាក្សត្រ​»

1 ខែ មុន 23 tnn_admin

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩​នេះ អង្គភាព​អ្នកនាំពាក្យ​រាជ​រដ្ឋា​ភិ​បាន បានចេញ​សេចក្តីជូនដំណឹង​លេខ​១៩០/០១៩ អ​អរ

ស្តីពី​ការរៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន ស្តីពី​«​ករណី​ប្រមាថ​ព្រះមហាក្សត្រ​» ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩​ស្អែក​នេះ វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក នៅ​ជាន់​ផ្ទាល់​ដី​សាលប្រជុំ​B នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ។​

​វាគ្មិន​ដែល​នឹង​អញ្ជើញ​ចូល​រួមមាន​ចំនួន​២​រូប គឺ​ឯកឧត្តម បណ្ឌិតសភា​ចា​រ្យ រស់ ច​ន្ត្រា​បុត្រ ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ និង​ឯកឧត្តម ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ។​

​សេចក្តីជូនដំណឹង​នេះ ទុកជា​ការអញ្ជើញ​អ្នកសារព័ត៌មាន​គ្រប់​និន្នាការ និង​អង្គការក្រៅរដ្ឋាភិបាល ចូលរួម​ទទួលយក​ព័ត៌មាន ដើម្បី​ផ្សព្វផ្សាយ​ជា​សាធារណៈ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ