ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនជន​សង្ស័យ​២​នាក់រួមជាមួយថ្នាំញៀន០១កញ្ចប់ធំនិងម៉ូតូ១គ្រឿងខណៈល្បាតក្នុងភូមិសាស្ត្រ

2 ឆ្នាំ មុន 2 tnn_admin

 

ភ្នំពេញ៖ជនសង្ស័យចំនួន០២នាក់ត្រូវបានឃាត់ខ្លួនដោយកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ  ខណ:សហការនិង នគរបាលប៉ុស្ដិ៍ព្រែកលៀប រួចបញ្ជូនទៅឃុំខ្លួននៅអធិការដ្ឋានខណ្ឌក្រោយពីឆែកឆេររកឃើញថ្នាំញៀនមួយកញ្ចប់ធំ កាលពីវេលារយប់ថ្ងៃទី០២ មិថុនា ឆ្នាំ២០១៦។

អធិការខណ្ឌជ្រោយចង្វារ លោកសៀម សុត្ថាវុធ បានអោយដឹងថាដើម្បីទប់ស្កាត់បទល្មើសក្នុងមូលដ្ឋានកម្លាំងអធិការដ្ឋាននគរបាល បានចេញល្បាតដូចសព្វដង  គ្រាដែលរួមគ្នាត្រួតពិនិត្យគោលដៅ តាមបណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ កម្លាំងខណ្ឌបានសហការនិងកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកលៀប ខណៈនោះជនសង្ស័យបានជិះម៉ូតូ១គ្រឿងម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1C-1825 ដែលបានឆ្លងកាត់ ដោយមានការសង្ស័យក៏ឃាត់ខ្លួន ដោយទាំងឆែកឆេរបានរកឃើញថ្នាំញៀន១កញ្ចប់ធំអាចច្រកជាកញ្ចប់តូចៗបានជាច្រើនកញ្ចប់ដែលជនសង្ស័យបានរក្សាទុកនៅនិងខ្លួន រួចសមត្ថកិច្ចយើងក៏បានឃាត់ខ្លួនតែម្តងយកមកសាកសួរ និងដកហូតម៉ូតូ១គ្រឿង ដែលជនសង្ស័យជិះធ្វើសកម្មភាពផងដែរ ។
លោកបន្តថាជនត្រូវឃាត់ខ្លួនទី១ឈ្មោះ ពុក ប៊ុនទើម អាយុ២៣ឆ្នាំមាន មុខរបរមិនពិតប្រាកដ និងទី២ឈ្មោះ ហៃ ហ៊ុយ អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំង២នាក់ មានស្រុកកំណើត នៅភូមិពង្រ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់ ៕

IMG-20160603-WA0142 IMG-20160603-WA0141 IMG-20160603-WA0139

 

 

ព័ត៌មានពាក់ព័ន្ធ