ព្រឹតិ្តការណ៍ថ្មីៗ

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្តបណ្តាលអោយមនុស្សស្លាប់ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់

1 ខែ មុន 21 tnn_admin

បាត់ដំបង៖ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសាំយ៉ុង១៥កៅអីពណ៌សនិងរថយន្តម៉ាកតូយូតា កាម៉ារី កែច្នៃពណ៌ប្រផេះ បុកគ្នាពេញទំហឹងបណ្តាលអោយតៃកុងម្នាក់របួសធ្ងន់និងអ្នករួមដំណើរម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នៅចំណុចភូមិកំពង់ចំលងលើ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖រថយន្តទាំងពីរគ្រឿងខាងលើបើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នាលុះមកដល់ចំណុចកើតហេតុស្រាប់តែរ៉េចង្កូតបុកគ្នាប្រាវផ្អើលអស់អ្នកភូមិនិងសមត្ថកិច្ច។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗដើម្បីជួយសង្គ្រោះនិងធ្វើការវាស់វែងទៅតាមជំនាញនៃច្បាប់ចរាចរណ៍ផ្លូវគោក។

ប្រភពព័ត៌មានបានបន្តថា៖ជនគ្រោះឈ្មោះសេង ប៊ុនថា ភេទប្រុស អាយុ៤០ឆ្នាំ(ជាតៃកុង) រថយន្តតូយូតា របួសធ្ងន់និងឈ្មោះ ធឹម តានិក ភេទប្រុស អាយុ២៨ឆ្នាំ អ្នករួមដំណើរ (ស្លាប់) នាក់ទាំងពីររស់នៅភូមិកំប្រង់ ឃុំតាគ្រៃ ស្រុកកំរៀង ខេត្តបាត់ដំបងរីឯតៃកុងសាំយ៉ុងរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ចំណែក(សព)ជនរងគ្រោះម្នាក់ទៀតសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕ ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ