ព្រឹតិ្តការណ៍ថ្មីៗ

ចោទ រដ្ឋបាលសង្កាត់គោកឃ្លាង គប់គិតគ្នាយកលុយ បណ្តោយអោយគេ គេសង់យកចំណីផ្លូវសាធារណៈ លោក ញ៉ាត សាម៉េត ជាចៅសង្កាត់………!

1 ខែ មុន 77 tnn_admin

ភ្នំពេញ៖ ក្រោយពីមានទំព័រហ្វេសប៊ុកមួយ ឈ្មោះថា «ជីវិត មានន័យ» បានបង្ហោះព័ត៍មាន ទាក់ទងនឹងរដ្ឋបាលសង្កាត់គោកឃ្លាង បានគប់គិតគ្នាយកលុយបណ្តោយអោយគេ សាងសង់យកចំណីផ្លូវសាធារណះ ពេលនេះ លោក ញ៉ាត សាម៉េត ជាចៅសង្កាត់ បានចេញមុខច្រាលចោលទាំងស្រុង ដោយអះអាងថា វាជាព័ត៍មានមិនពិត។

លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង បានឲ្យដឹងថា អាជ្ញាធរសង្កាត់គោកឃ្លាង មិនដែលយល់ស្របជាមួយជនណាម្តងឡើយ អំពីការរំលោភយកដីសាធារណៈ ហើយក៏មិនដែលប៉ះពាល់ដី មានកម្មសិទ្ធិស្របច្បាប់ផងដែរចំពោះករណីព័ត៌មាន ដែលបានលើកឡើងខាងលើនេះ ក្នុងនាមរដ្ឋបាលសង្កាត់ លោកសូមច្រានចោលទាំងស្រុង។

ជាមួយគ្នានេះ លោកចៅសង្កាត់ ក៏បានបញ្ជាក់ជូនថា បញ្ហាសាង់សង់រោងនេះ រដ្ឋបាលសង្កាត់ និងខណ្ឌ បានចុះពិនិត្យឃើញថា សាង់សង់ក្នុងដីដែលមានប័ណ្ណកម្មសិទ្ធិ ប៉ុន្តែរដ្ឋបាលសង្កាត់ និងខណ្ឌ បានអោយម្ចាស់ផ្អាកសិន។ ហើយនៅថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១៩ សង្កាត់បានទទួលពាក្យបណ្តឹងតវ៉ា ពីប្រជាពលរដ្ឋចំនួន១០គ្រួសារ លើកករណីការសាង់សង់នេះ។

លោកចៅសង្កាត់បន្តឲ្យទៀតថា នៅថ្ងៃទី១៩ កញ្ញា ឆ្នាំ២០១៩ស្អែកនេះ ក្រុមការងារសាលាខណ្ឌ ភូមិបាល និងសង្កាត់ នឹងចុះទៅពិនិត្យវាស់វែងអោយបានច្បាស់លាល់ និងត្រឹមត្រូវសិន មុននឹងអនុញ្ញាតអោយមានការសាងសង់។

ដូច្នេះ ក្នុងនាមលោកជាចៅសង្កាត់ សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានសង្កាត់គោកឃ្លាងទាំងអស់ ដែលបានគោរពស្រលាញ់ រដ្ឋបាលសង្កាត់ ហើយបើមានហេតុការណ៍មិនប្រក្រតីណាមួយកើតឡើង សូមមេត្តាជួយរាយការណ៍មកសង្កាត់ភ្លាមៗ ដើម្បីឲ្យអាជ្ញារធ ជួយពន្តរាគមន៍ ដោះស្រាយបានទាន់ពេលវេលា៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ