ព្រឹតិ្តការណ៍ថ្មីៗ

មិនសរសើរមិនបាន! ភរិយា​ លោក​ ឃឹម​ ស៊ុនសូដា​ ចុះសួរសុខស្ត្រីសំរាលកូន​នៅលើរ៉ឺម៉កកង់បី កាលពីម្សិលម៉ិញ​

1 ខែ មុន 74 tnn_admin

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ​ ៥រោច​ ខែភទ្របទ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី១៨​ ខែកញ្ញា​ ឆ្នាំ២០១៩​បន្ទាប់ពីបានចូលរួមពិធីកាន់បិណ្ឌវេនទី៥​ នៅវត្តពោធិ៍វ័ន​ និងវត្តស្រះស្រង់រួចមក​ លោកស្រី​ ហេង​ ណារ៉ែន​ ភរិយា​ លោក​ ឃឹម​ ស៊ុនសូដា​ អភិបាល​ នៃគណៈអភិបាលខណ្ឌកំបូល​ រួមជាមួយលោកស្រី​ ទេព​ កញ្ចនា​ អភិបាលខណ្ឌ​កំបូល​ស្តីទី​ ព្រមទាំងលោកស្រីជាភរិយាលោក​អភិបាលរងខណ្ឌ​ បានដឹកនាំមន្ត្រីរាជការ​ បគ្គលិក​ក្រោមឱវាទសាលាខណ្ឌ​ និងមន្ត្រីសាលាសង្កាត់កំបូល​ ចុះសួរសុខស្ត្រីសំរាលកូន​នៅលេីរ៉ឺម៉កកង់បីកាលពីថ្ងៃម្សិលម៉ិញ​ ឈ្មោះ​ សុខ​ សាណា​ រស់នៅផ្ទះជួល​ នៅភូមិតាកេរ្តិ៍​ សង្កាត់កំបូល​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​ ដែលបច្ចុប្បន្ន​កំពុងសម្រាកថែទាំសុខភាព​ទាំងម្តាយ​ និងកូន​ នៅមណ្ឌលសុខភាពសង្កាត់កំបូល​ ។

ក្នុងឱកាសចុះសួរសុខទុក្ខនោះ ក្រុមការងារបាននាំយកអំណោយរបស់​ ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ​ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ​ រួមមាន​៖​ ពូក​ និងសម្ភារៈទារកមួយឈុត​ ទឹកដោះគោ​ ២យួរ​ និងថវិកា ៨២០.០០០​ រៀល​ ដេីម្បីផ្តល់ជូនស្ត្រីខាងលេី​ផងដែរ​ ។

ដោយឡែក​ លោកស្រី​ ហេង​ ណារ៉ែន​ បានឧបត្ថម្ភថវិកា​ចំនួន ២០០.០០០​រៀល​ ជូនដល់លោកគ្រូ​ពេទ្យ-អ្នកគ្រូពេទ្យនៅមណ្ឌលសុខភាពនោះដែ​រ​ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ