ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋជាង១២០០គ្រួសារ​ រងគ្រោះ​ដោយ​ទឹក​ជំនន់​ នៅ​ស្រុក​ស្រីសន្ធរ​ ទទួល​បាន​អំណោយ​ សង្គ្រោះ​បន្ទាន់​!

4 សប្តាហ៍ មុន 13 តូ សុផល

កំពង់ចាម៖ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និង​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១

គណៈកម្មការអធិការគ្រប់គ្រងគ្រោះមហន្តរាយ​ ព្រម​ទាំង​លោក អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់ គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និង​លោក អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម អមដំណើរដោយ​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ នៅព្រឹកថ្ងៃទី១៨​ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញ​ជួប​សំណេះសំណាល​ និង​នាំយក​អំណោយ​សង្គ្រោះ​បន្ទាន់​ ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់​ ចំនួន​១​.២៩៨​គ្រួសា​រ​ នៅវត្តអម្ពវ័ន្តសត្ថារាម ហៅវត្តព្រែករំដេង ស្ថិត​នៅ​ក្នុង​ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម​។

បន្ទាប់ពី​ជួបសំណេះសំណាលនិង​សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់រួចមក ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​ខេត្ត​កំពង់ចាម​ និងគណៈប្រតិភូ បានអញ្ជើញយកទេយ្យទានជាគ្រឿងឧបភោគបរិភោគ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ទៅប្រគេនព្រះសង្ឃ​ស្របពេល​ពិធីបុណ្យកាន់​បិណ្ឌ​វេនទី៥ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តអម្ពវ័ន្តសត្ថារាម ហៅវត្តព្រែករំដេងនេះផងដែរ។

សូម​បញ្ជាក់​ថា​ អំណោយ​មនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជា​ រួមជាមួយនឹងអំណោយរបស់​គណៈកម្មការអធិការគ្រប់គ្រងគ្រោះមហន្តរាយ​ ដែលត្រូវចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ មកពីឃុំព្រែករំដេង និងឃុំកោះអណ្តែត ស្រុកស្រីសន្ធរ​ ទាំង​១.២៩៨គ្រួសារ ដោយ​ក្នុង ១គ្រួសារៗ ទទួលបានអង្គរ ២៥​គីឡូក្រាម​ មី ១កេស ត្រីខ ១០កំប៉ុង និងថវិកា ១ម៉ឺនរៀល ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ