ព្រឹតិ្តការណ៍ថ្មីៗ

 ឯកឧត្តម សក់ សេដ្ឋា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ព្រមទាំងមន្រ្តីរាជការក្រោមឱវាទ អញ្ជើញចូលរួមក្នុងពិធីសូត្រមន្តនៅវត្តសារាវ័ន្តតេជោ

1 ខែ មុន 30 tnn_admin

ភ្នំពេញ៖ ក្នុងឱកាសបុណ្យកាន់បិណ្ឌប្រពៃណីជាតិខ្មែរវេនទី០៥នេះ នារសៀលថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយក​រដ្ឋ​មន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិគ្រប់ជាន់​ថ្នាក់​ក្រសួងមហាផ្ទៃ បានអញ្ចើញចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី០៥ នៅវត្តសារាវ័ន្តតេជោ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងពិធីកាន់បិណ្ឌវេនទី០៥នេះ ក៏មានការរៀបចំបូជា ទៀនធូប ផ្កាភ្ញី ចំពោះព្រះរតនត្រ័យ សមាទាន​សីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមគ្គផលកុសលផលបុណ្យ ជូនដល់វិញ្ញាណ​ក្ខន្ធអ្នកមានគុណ និងបុព្វបុរសជាតិ ព្រមទាំងមន្ត្រីរាជការ នគរបាល និងយុទ្ធជន យុទ្ធនារីទាំងអស់ ដែលបាន​ពលី​មរណៈ​ទៅកាន់បរលោក។

សូមបញ្ជាក់ថា៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំមន្ត្រីរាជ​ការ​ស៊ីវិល ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីនគរបាលជាតិទាំងអស់ នៃក្រសួងមហាផ្ទៃ នឹងបន្តអញ្ចើញប្រារព្ធពិធីបុណ្យវេនកាន់​បិណ្ឌ​ចំនួន​២វត្តបន្ថែមទៀត គឺវេនទី០៦ នៅវត្តបុទុមវតី និងវេនទី១០ នៅវត្តមុនីប្រសិទ្ធីវង្ស៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ