ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំវិសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣

1 ខែ មុន 13 tnn_admin

ភ្នំពេញ៖ នៅថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៩ ម៉ោង ១៤:០០នាទី នៅសាលប្រជុំ រដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំវិសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣ ក្រោមអធិបតីភាពលោក អ៊ុច សារុំ តំណាងលោកប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកស្រី នូ ថាវរី អភិបាលរងខណ្ឌដូនពេញ តំណាងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ ។ ដោយមានការចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សា, លោកអភិបាលរងខណ្ឌ, លោក នាយក នាយករងរដ្ឋបាលខណ្ឌ, លោកស្រីអធិការរងនគរបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោកប្រធានយោធាប្រចាំខណ្ឌ, លោក លោកស្រីប្រធានការិយាល័យចំណុះ ជំនាញជុំវិញខណ្ឌ, លោក លោកស្រីចៅសង្កាត់ទាំង១១, លោក លោកស្រីប្រធានផ្សារទាំងបី, លោកតំណាងក្រុមហ៊ុនស៊ីនទ្រីប្រចាំខណ្ឌ មានសមាជិកសរុបចំនួន ៥១នាក់។

របៀបវារៈមានដូចខាងក្រោម៖
១. ពិនិត្យ និងអនុម័តសេចក្ដីព្រាងការកំណត់តម្លៃដោយមិនយកកម្រៃសេវា មាននយ័ថាតម្លៃសេវាស្មើសូន្យរៀល​ លើការធ្វើនីត្យានុកូលកម្មចំពោះ វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាបឋមភូមិ វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ទី១២ សម្រាប់ឆ្នាំ២០១៩
២. ការងារផ្សេងៗ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ