ព្រឹតិ្តការណ៍ថ្មីៗ

លោកជំទាវ ញូ​ង ចរិយា អ៊ុន​ចាន់​ដា ដឹកនាំ​ក្រុមការងារ​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ជួ​ការលំបាក​នៅ​ស្រុក​ព្រៃឈរ និង ស្រុក​កងមាស​

1 ខែ មុន 43 តូ សុផល

ខេត្តកំពង់ចាម៖ ក្រោយពី​ទទួលបាន​របាយ​ការ​ណ៏​ពី​អាជ្ញាធរ ស្រុក​ព្រៃឈរ និង ស្រុក​កងមាស ថា​មាន​ប្រជាពលរដ្ឋ​កំពុង​ជួប​ការលំបាក​ជីវភាព​រស់នៅ និង មាន​ជំងឺ​ប្រចាំកាយ លោកជំទាវ ញូ​ង ចរិយា អ៊ុន​ចាន់​ដា ប្រធាន​កិត្តិ​សាខា​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង ការអភិវឌ្ឍ​ន៏​ខេត្តកំពង់ចាម​រួម​ដំណើរ​ដោយ​លោកជំទាវ​អភិបាលរង​ខេត្ត លោកជំទាវ​ក្រុមប្រឹក្សា​ខេត្ត និង ក្រុមការងារ​បាន​អញ្ជើញ​ទៅសួរសុខទុក្ខ ប្រជាពលរដ្ឋ​ចំនួន ៦​គ្រួសារ រស់នៅក្នុង​ស្រុក​ព្រៃឈរ និង ស្រុក​កងមាស​។​

​ក្នុងឱកាស​នោះ លោកជំទាវ​និង​ក្រុមការងារ​ក៏បាន​ចូលរួម​ពិធីបុណ្យ​កាន់បិណ្ឌ​ទី​៤ នៅ​វត្ត​សុវណ្ណ​គី​រី​រតនៈ​ភ្នំ​ប្រុស​ដែល​ស្ថិតនៅ​ស្រុក​កំពង់សៀម​។​បន្ទាប់ពី​ថ្វាយបង្គំ​ព្រះ​ស​ង្ឍ​លោកជំទាវ និង ក្រុមការងារ​ក៏បាន​ប្រគេន​ទេយ្យវត្ថុ និង ថវិកា​ជិត ២​លាន​រៀល ដល់​ព្រះ​ស​ង្ឍ​សម្រាប់​ជា​បច្ច័យបួន និង សម្រាប់​ការអភិវឌ្ឍ​ន៏​ទៅតាម​វិស័យ​ព្រះពុទ្ធសាសនា​។​

​បន្ទាប់មក​លោកជំទាវ ញូ​ង ចរិយា អ៊ុន ចាន់​ដា ក៏បាន​បន្តដំណើរ​ទោះ​ឃុំ​ចំនួន​២​ក្នុងស្រុក​ព្រៃឈរ​ដើម្បី​ជួប​ប្រជាពលរដ្ឋ​កំពុង​ជួប​ការលំបាក​ក្នុង​ជី​ភាព​រស់នៅ​ប្រចាំថ្ងៃ​ដោយ​នាំយក​នូវ​ទេយ្យទាន​និង​ថវិកា​ប្រគល់ជូន​ដល់​លំនៅដ្ឋាន​។​គ្រួសារ​ដែល​ជួប​ការលំបាក​មានគ្រួសារ​ទី​១​ឈ្មោះ​លោកយាយ ឈុំ ផូ អាយុ​៨៦​ឆ្នាំ ជរា​គ្មាន​ទីពឹង​និង​ទាំង​ពិកា​ភ្នែក​រស់នៅ​ភូមិ ធ្នង់ ឃុំ​តុង​រ៉ុង ទទួលបាន​ទេយ្យទាន​មួយចំនួន​និង​ថវិកា​៥០​ម៉ឺន គ្រួសារ​ទី​២​ជូន​លោកយាយ សំ នឿន អាយុ​៨៥​ឆ្នាំ​ជរា​គ្មាន​ទីពឹង​នៅ​ភូមិ​ទ្រ​មុខ​ទី​១ ឃុំ​តុង​រ៉ុង មាន​ទេយ្យទាន​មួយចំនួន និង ថវិកា​២០​ម៉ឺន​រៀល ព្រម​ទាំ​បាន​ទៅ​សួរ​សុខទ​ក្ខ លោកយាយ ហ៊ា​ប គីម​អ៊ី អាយុ​៧៣​ឆ្នាំ​ជរា​គ្មាន​ទីពឹង​ទទួលបាន​ទេយ្យទាន​មួយចំនួន​និង ថវិកា ៣០​ម៉ឺន​រៀល​ឧបត្ថម្ភ​លោកយាយ ក្រូច ហេង អាយុ​៨៨ ជា​អ្នក​មើលថែរ​លោកយាយ ហ៊ា​ប គឹមអ៊ី​ថវិកា ២០​ម៉ឺន​រៀល​។​

​ត​មកទៀត​លោកជំទាវ​និង​ក្រុមការងារ​បាន​បន្តដំណើ​រ​ទៅ​ឃុំរ​ការ​គយ​ស្រុក​កងមាស​ជួប​ជាមួយ​ស្ត្រី​មេម៉ាយ​មាន​ជំងឺ​ក្រីក្រ​មានកូន​ក្នុងបន្ទុក​៣​នាក់​ដោយបាន​ឧ​ត្ថ​ម្ភ​ទេយ្យទាន​មួយចំនួន​និង​ថវិកា ៣០​ម៉ឺន​រៀល ឧបត្ថម្ភ​លោកស្រី​សាន់​គឹម ស​ល្យ មាន​ជំងឺ​ប្រចាំកាយ ថវិកា ១៥​ម៉ឺន​រៀល និង បាន​ឧបត្ថម្ភ​ប្រជា​ការពារ​ស្រុក​ព្រៃឈរ និង កងមាស​ថវិកា​សរុប​ចំនួន​៣៩​ម៉ឺន​៥​ពាន់​រៀល ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ