ព្រឹតិ្តការណ៍ថ្មីៗ

បង្ក្រាប​ករណី ​ប្រព្រឹត្ត​អំពើ​សញ្ចារកម្ម ​ទីតាំង​ម៉ាស្សា អ័​រ​គី​ដេ ឃាត់ខ្លួន​មនុស្ស​៣៧​នាក់​

1 ខែ មុន 46 តូ សុផល

ភ្នំពេញ ៖ នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​៩​និង​៣០​នាទី កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ចុះ​អនុវត្ត​ចំណារ​អនុញ្ញាត​ឲ្យ​បង្ក្រាប​ជាក់ស្តែង​លេខ ០៩៦ អ​.​យ​.​ខ ចុះ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ របស់លោក​ស្រី ស៊ឺ វណ្ណ​នី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប​ជាក់ស្តែង ករណី ប្រព្រឹត្តិ​អំពើ​សញ្ចារកម្ម នៅ​ចំណុច​ហាង​ម៉ាស្សា អ័​រ​គី​ដេ ផ្ទះ​លេខ​C១៤ ផ្លូវ​លេខ​១៩៨៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​ជា​លទ្ធផល កម្លាំង​បានធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន ៣៧​នាក់ ក្នុងនោះ​មាន ៖ អ្នកគ្រប់គ្រង ០៣​នាក់​, បុគ្គលិក​ធម្មតា ០៤​នាក់​, សន្តិសុខ ០១​នាក់​, នារី​ម៉ាស្សា ២៣​នាក់ (​អនីតិជន​០២​នាក់​) និង​ភ្ញៀវ ០៦​នាក់ មកកាន់​ការិយាល័យ​ដើម្បី​ធ្វើការ​សាកសួរ និង​ស្រាវជ្រាវ​តាម​នីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ