ព្រឹតិ្តការណ៍ថ្មីៗ

ម៉ូតូចំនួន ៣៨ គ្រឿង បានដឹកជញ្ជូនមកដល់ខេត្តសៀមរាបហើយ សម្រាប់ប្រគល់ជារង្វាន់ដល់សិស្សទទូលបាននិទ្ទេសA ចំនួន ៣៨ នាក់ ស្រី ១៥ នាក់ សម្រាប់មណ្ឌលខេត្តសៀមរាប

1 ខែ មុន 13 tnn_admin

ខេត្តសៀមរាប៖ នាល្ងាចថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៩ ដើម្បីប្រគល់ជារង្វាន់ដល់សិស្សទទូលបាននិទ្ទេសA ចំនួន ៣៨ នាក់ ស្រី ១៥ នាក់ សម្រាប់មណ្ឌលខេត្តសៀមរាប នាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា (២០១៨-២០១៩)ថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ ២០១៩

ពិធីប្រគល់ម៉ូតូដល់សិស្សទទួលបាននិទ្ទេសA ឆ្នាំនេះ នឹងរៀបចំនាថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៩ នៅសាលាខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប។

»ឆ្នាំសិក្សា(២០១៨-២០១៩)នេះ សម្រាប់មណ្ឌលសៀមរាប មានបេក្ខជនប្រឡង ចំនួនសរុប ៨៤២៨នាក់ មានស្រី ៤៦៨៩នាក់ មាន១៣ មណ្ឌល នៅក្នុងក្រុងសៀមរាប ស្មើ ៣៨៤បន្ទប់ ដោយចែកចេញជា២ ផ្នែកគឺ:
-ផ្នែកវិទ្យាសាស្ត្រពិត ៖ មាន៤មណ្ឌល ស្មើនឹង ១១៨បន្ទប់ មានបេក្ខជនចំនួន ២៩៤៤ នាក់ មានស្រី ចំនួន ១៧០៧ នាក់
-ផ្នែកវិទ្យាសាស្ត្រសង្គម៖ មាន០៩មណ្ឌល ស្មើនឹង១៣០ បន្ទប់ មានបេក្ខជនចំនូន៥៧៧០នាក់ និង អវត្តមានមិនមកប្រឡង ចំនួន ៦៤នាក់ ។

»ចំពោះលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨-២០១៩ នៅមណ្ឌលសៀមរាប មានសិស្សប្រឡងជាប់ចំនួន៦៥១១នាក់ ស្រី៣៧៦៣នាក់ ស្មើនឹង៧៧,២៦% ក្នុងនោះស្រី ៨០,០៨% ។ កើនលើសឆ្នាំ ២០១៨ បាន ០,២៥% ក្នុងនោះសិស្សដែលប្រឡងបានតាមនិទ្ទេសរូមមាន:
-និទ្ទេស A ចំនួន ៣៨នាក់ ស្រី ១៥នាក់
-និទ្ទេស B ចំនួន ១៩០នាក់ ស្រី ១០៥នាក់
-និទ្ទេស C ចំនួន ៤៧៤នាក់ ស្រី ២៩៤នាក់ -និទ្ទេស D ចំនួន ១៣១៤នាក់ស្រី ៨២៨នាក់
-និទ្ទេស E ចំនួន៤៤៩៥នាក់ ស្រី២៥២១នាក់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ