ព្រឹតិ្តការណ៍ថ្មីៗ

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន និង លោកជំទាវ ចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៣ នៅវត្តវិហារទន្ទឹម

1 ខែ មុន 20 tnn_admin

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវនិងវេនទី៣ នៃពិធីបុណ្យកាន់បិណ្ឌ ប្រពៃណីជាតិខ្មែរយើងលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និង លោកជំទាវ រួមទាំងសហការី បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៣ នៅវត្តវិហារទន្ទឹម និងបណ្តាវត្តអារាមនានាក្នុងសង្កាត់សួង ក្រុងសួង និងបានឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មានមាតាបិតា ជីដូនជីតាញាតិកាទាំងប្រាំពីរសណ្ដាន ពិសេសជូនដល់យុទ្ធជនដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ។

នាឳកាសនោះ  លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន និងភរិយា បានចែកជូនថវិកាមួយចំនួនដល់លោកយាយ លោកតា កុមារាកុមារី និងបងប្អូនកងកម្លាំងប្រជាការពារផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ