ព្រឹតិ្តការណ៍ថ្មីៗ

ស្លាប់ និងរបួសជាច្រើននាក់ បើកឡានទាំងស្រវឹង ដឹកអុសកៅស៊ូ ក្រឡាប់ធ្លាក់ផ្លូវ

1 ខែ មុន 55 tnn_admin

ខេត្តត្បូងឃ្មុំ៖  នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង២០ នាទី នៅលើផ្លូវអភិវឌ្ឍន៍ក្រាលកៅស៊ូ ត្រង់ចំណុចមុខដីស្រែរបស់ ឈ្មោះ អ៊ី តារា ស្ថិតនៅភូមិមេមង ឃុំមេមង ស្រុកមេមត់ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង រថយន្ត ធ្លាក់ផ្លូវក្រឡាប់ បង្កឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ(HYUNDAI) ពណ៌លឿន គ្មានស្លាកលេខ បើកបរដោយ ឈ្មោះ យូ ប៊ុនណា ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិថ្មីលើ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ (គ្មានរបួស) បានដឹកកម្មករលើកកំណាត់អុសកៅស៊ូចំនួន៧នាក់ៈ
១- ឈ្មោះ ជា គាង ភេទស្រី អាយុ២៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឡ ឃុំក្រែក ស្រុកពញាក្រែក (ស្លាប់នៅនឹងកន្លែងកើតហេតុ)។
២- ឈ្មោះស៊ី ឡានី ភេទស្រី អាយុ៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ/ឃុំជាមួយគ្នា (របួសស្រាល) (ត្រូវជាកូនបង្កើតសព)
៣- ឈ្មោះ សុខ យ៉ាត ភេទស្រី អាយុ៥៥ឆ្មាំ ជាតិខ្មែរ រស់នៅភូមិ/ឃុំជាមួយគ្នា (របួសស្រាល) (ត្រូវជាម្ដាយបង្កើតសព)។
៤- ឈ្មោះ តឿ អ៊ាន ភេទស្រី អាយុ៣៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ/ឃុំជាមួយគ្នា (របួសធ្ងន់)។
៥-ឈ្មោះ រី ធា ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ/ឃុំជាមួយ គ្នា (របួសធ្ងន់)។
៦-ឈ្មោះ យ៉ាត ភេទស្រី អាយុ៣៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ/ឃុំជាមួយគ្នា (របួសស្រាល)។
៧- ឈ្មោះថា គ្រៀម ភេទស្រី អាយុ២២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិថ្នល់កែង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក (របួសស្រាល)។ បើកបរ (ក្នុងស្ថានភាពស្រវឹង) ប្រើប្រាស់ល្បឿនយ៉ាងលឿន លុះបើកបរដល់ចំណុចផ្លូវកោង បានវ៉េចង្កូតធ្លាក់ទៅជាយផ្លូវខាងលិចបណ្ដាលអោយក្រឡាប់តែម្ដង។

សាកសព ត្រូវបានជំនាញនគរបាលចរាចរណ៍ប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំពោះអ្នករបួសត្រូវបាននគរបាលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់។ រីឯវត្ថុតាងរថយន្តចំនួន ១គ្រឿង ជំនាញនគរបាលចរាចរណ៍ កំពុងតែរៀបចំស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ។

បច្ចុប្បន្ននគរបាលជំនាញបានឃាត់ខ្លួនអ្នកបើកបររថយន្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ