ព្រឹតិ្តការណ៍ថ្មីៗ

សម្លៀកបំពាក់ប្រជាការពារ ចំនួន ១៣៧ កំផ្លេ ត្រូវបានបំពាក់ជូនដល់ប្រជាការពារក្នុងឃុំមៀន

1 ខែ មុន 11 tnn_admin

ខេតកំពង់ចាម៖ រសៀល ថ្ងៃទី ១៦ កញ្ញា ២០១៩ លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និង បំពាក់ឈុតប្រជាការពារជូនដល់ប្រជាការពារភូមិក្នុងឃុំមៀន ចំនួន ១៣៧ នាក់ ដែលបានប្រារព្វឡើង នៅចំណុចភូមិទួលពោន ឃុំមៀន ស្រុកព្រៃឈរ ក្រោមអធិបតីភាពឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ឃុំមៀន ដោយមានការអញ្ជើញចូលរួមពី ក្រុមការងារថ្នាក់ជាតិ លោក ឡោ ចាន់លី អភិបាលនៃគណៈអភិបាលស្រុក មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ក្រុមការងារស្រុក ឃុំ និង នគរបាលប៉ុស្តិ៍ ជាច្រើនរូប

គូសបញ្ជាក់ថា: ឈុតប្រជាការពារត្រូវបំពាក់ជូនប្រជាការពារភូមិនាថ្ងៃនេះ ជាជំនួយឧបត្ថម្ភរបស់ក្រុមការងារថ្នាក់ជាតិចុះជួយឃុំមៀន ។

បន្ថែមយោបល់របស់អ្នក

យោបល់