ព្រឹតិ្តការណ៍ថ្មីៗ

ភ្លៀងខ្លាំងក្នុងស្រុកសំឡូត  ទឹកជំនន់ទឹកភ្លៀង ធ្វើអោយប៉ះពាល់ដល់ការរស់នៅប្រជាពលរដ្ឋជាច្រើនគ្រួសារ

1 ខែ មុន 27 tnn_admin

បាត់ដំបង៖ នៅយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ មានភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងតំបន់ភ្នំក្នុងស្រុកសំឡូតខេត្តបាត់ដំបង បង្កអោយមានទឹកជំនន់ហូរពេញស្ទឹងក្រញូងនិងលិចឃុំចំនួន៤។

ជាក់ស្តែងនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះប្រជាពលរដ្ឋ២៧គ្រួសារត្រូវបានជម្លៀសចេញពីលំនៅដ្ឋានដើម្បីរកទីតាំងសុវត្ថភាព។

ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកសំឡូតបានអោយដឹងថា៖ដោយសារតែទឹកជំនន់ខ្លាំងពេកបណ្តាលអោយខូតខាតផលដំណាំប្រជាពលរដ្ឋជាច្រើនដូច្នេះខាងមន្ទីរធន់ធានទឹកសម្រេច បើកទ្វារអាងទំនប់ទឹកបង្ហូរចូលស្ទឹងសង្កែដើម្បីរំដោះទឹកចេញពីក្នុងភូមិដែលកំពុងលិចលង់ខ្លាំង។

ប្រភពព័ត៌មានបានបន្តថា៖ស្ពានយោលស្ទឹងក្រញូងត្រូវបានទឹកគួចបោកបាក់រសាត់តាមផ្ទៃទឹកនិងផ្លូវមួយចំនួនមិនអាចធ្វើដំណើរបាន។

បើប្រៀបធៀបលំហូរទឹកកាលពីរសៀលរហូតមកដល់ម៉ោងនេះមានការថយចុះហើយប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចនៅតែបន្តជួយជម្លៀសអ្នកស្រុកក្រែងមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕ ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ