ព្រឹតិ្តការណ៍ថ្មីៗ

លោកយាយចំណាស់ ពិការភ្នែកទាំងគូរ  រស់នៅលំបាកវេទនា ទទួលអំណោយយ៉ាងច្រើន ពីសប្បុរសជន តាមរយះ  លោក តាំង សុភាវុធ

1 ខែ មុន 241 tnn_admin

ខេត្តតាកែវ ៖  ក្រោយទទួលព័ត៌មាន តាមរយះបណ្តាញសង្គមហ្វេសប៊ុក អំពាវនាវរកសប្បុរសជន ជួយឧបត្ថមលោកយាយចំណាស់ពិការភ្នែកទាំងគូរ និងចៅស្រី មានជីវភាពទីទាល់ក្រលំបាក ចិញ្ចឹមជីវិតដោយ ការដើរសុំបងប្អូនប្រជាពលរដ្ឋ តាមភូមិនានា។

ដោយមើលឃើញពីទុក្ខលំបាកនេះ លោក តាំង សុភាវុធ និងក្រុមគ្រួសារ បានកៀងគរ រកជំនួយពីសប្បុរសជននានា បាននូវអំណោយ យ៉ាងច្រើនសន្ធឹកសន្ធាប់ ទើបនារសៀល ថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក រួមជាមួយក្រុមគ្រូសារ តំណាងជនពិការ២នាក់ បាននាំយកអំណោយ និងថវិកា ទៅប្រគល់ជូនដល់ដៃ លោក យាយ ខែន ដែលមានទីតាំង ភូមិ យោលចេក ឃុំជីខ្នា ស្រុកទ្រាំង ខេត្ត តាកែវ។

សូមបញ្ជាក់ផងដែរថា ដោយគិតគូរពីសុវត្ថិភាពដល់ក្រុមគ្រួសារលោកយាយ និងងាយស្រួលក្នុងការចំណាយផ្សេងៗផងនោះ លោក តាំង សុភាវុធ បានប្រគល់ថវិកា ជូនក្មួយស្រីរបស់លោកយាយដែលរស់នៅជាប់ផ្ទះ ជាអ្នកគ្រប់គ្រង ដោយមាន លោក តូ សុផល អគ្គនាយកព័ត៌មាន TNN  ធី អិន អិន លោកមេភូមិ និង សមាជិកក្រុមប្រឹក្សាឃុំជួយ ធ្វើជាសាក្សីដឹងលឺផងដែរ។ លោកបន្តថា ថវិកាខាងលើនេះ លោកយាយអាចដកពីក្មួយស្រី មកប្រើការបាន តាមស្ថានភាពជាក់ស្តែង។

អំណោយរបស់សប្បុរសជនឧបត្ថមដល់លោកយាយ និងចៅស្រីរួមមាន៖

គ្រឿងឧបភោគបរិភោគ  អង្ករ ខោអាវ  និង ថវិការ ១៥៣០.០០០ រៀល និង ៣៤៥ ដុល្លារ។

លោក តាំង សុភាវុធ សូមគោរពជូនពរ និងជូនបុណ្យកុសលដល់បងប្អូនសប្បុរសជនទាំងអស់ដែលបានចូលរួមឧបត្ថម្ភ ជួយដល់លោកយាយ និងចៅស្រី សូមអោយមានរកសុីកាន់តែមានបាន ការងារកាន់តែជោគជ័យ និងសុខភាពល្អគ្រប់ៗគ្នា ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ